Star: ជាអ្នកប្រដាល់ផង និងជាអ្នកនយោបាយផង កីឡាករ Manny Pacquiao បានសាងសង់ផ្ទះច្រើនជាង ១.០០០ខ្នង សម្រាប់ប្រជាជនក្រីក្រហ្វីលីពីន ដែលរស់នៅស្រុកកំណើតរបស់គាត់។
យោងតាមសារព័ត៌មាន Star ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ម្ចាស់ជើងឯកមានលុយវាល់លាន និងជាសមាជិកសភារូបនេះ បានបង្ហោះនៅលើផេក Facebook របស់លោក ពីគម្រោងផ្ទះ ដែលលោកបានបង្កើតឡើងនៅក្នុងប្រទេស ហ្វីលីពីន។
កីឡាករ Pacquiao រកចំណូលបានរាប់លានដុល្លារពីការប្រកួតរបស់លោក ជាមួយនឹងកីឡាករ Floyd Mayweather ទោះបីជាគាត់ចាញ់ការប្រកួតក៏ដោយ។ Pacquiao បានបង្ហោះថា «ក្នុងនាមជាអ្នកបម្រើស្មោះត្រង់របស់ព្រះជាម្ចាស់ ទោះនៅក្នុងបែបបទផ្សេងគ្នា, អ្នករាល់គ្នាអ្នកគួរប្រើអំណោយទានអ្វីដែលអ្នកបានទទួលដើម្បីបម្រើអ្នកផ្សេងទៀត»។
កីឡាករ Pacquiao បន្ថែមថា «ខ្ញុំនៅតែកសាងផ្ទះឲ្យបានច្រើនបន្ថែមទៀត ដោយសារតែខ្ញុំជឿជាក់លើអ្វីដែលព្រះគម្ពីរនិយាយថា ផ្តល់ទានឲ្យអ្នកផ្សេងណាម្នាក់ ដោយគ្មានការរអ៊ូរទាំឡើយ»៕
មតិយោបល់