ជប៉ុនៈ យោងតាមក្រសួងដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា មានមនុស្សជាង ១ម៉ឺន ២ពាន់នាក់ ដែលបម្រើការងារនៅក្នុងវិស័យឯកជន និងមនុស្សរស់នៅអគារផ្សេងទៀត ត្រូវបានចាត់ទុកជាគ្រោះថ្នាក់ និងមានហានិភ័យនៃការដួលរលំនៅក្នុងតំបន់ បន្ទាប់ពីមានអំណាចរញ្ជួយដីនៅភាគនិរតីប្រទេសជប៉ុន កាលពីដើមដំខែនេះ។ ម្យ៉ាងវិញទៀត ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទៃដីរបស់ប្រទេសជប៉ុន កំពុងតែរងការខូចខាតស្ទើរទាំងស្រុង។
បើតាម ក្រសួងរៀបចំដែនដីជប៉ុន បានរាយការណ៍ថាវាបានប្រមូលផ្តុំគ្នារបាយការណ៍ពីរដ្ឋាភិបាលមូលដ្ឋាន ស្ថិតនៅតំបន់កោះ Kumamoto Prefecture ហើយតំបន់នោះត្រូវបានវាយប្រហារកម្រិតរញ្ជួយដី ៦,៥ និង ៧,៣ រ៉ិចទ័រ កាលពីថ្ងៃ ១៤ ដល់ ១៦មេសា បានរញ្ជួយសាហាវបំផុតមិនធ្លាប់មានពីមុនមក ដែលបានអះអថា មានមនុស្ស ៤៩នាក់នៅរស់រានមានជីវិត និងបានរកឃើញថា មានមនុស្ស ៤៣,០០០នាក់ នៅជាប់ក្នុងអគារ ដោយមានមនុស្ស ១២.០១៣នាក់ ត្រូវបានរកឃើញមានរងរបួស និងគ្រោះថ្នាក់។
កាលពីខែមិនា ឆ្នាំ២០១១ គ្រោះរញ្ជួយដីបានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសជប៉ុន បំផ្លាញ ផ្ទះនិងអគារ មានចំនួន ១១,៧០០ បើទោះបីក្រុមមន្ត្រីបានគូសបញ្ជាក់ពីការពិតដែលថា ស្ថានភាពនៅតំបន់ Tohoku និង Kyushu ភាគច្រើនផ្សេងគ្នា និងមានការលំបាកបន្តិចដើម្បីធ្វើការប្រៀបធៀបគ្នា ដោយសារតែអតីតតំបន់នោះ ត្រូវបានបំផ្លិចបំផ្លាញ ដោយរលកយក្សស៊ូណាមិ ជាឃាតករដែលបានវាយប្រហារផ្ទះរាប់ពាន់ខ្នងនិងអគារជាច្រើនទៀត។
លោក អាបេ នាយករដ្ឋមន្ត្រីជប៉ុនបានអំពាវនាវឱ្យរដ្ឋាភិបាលកណ្តាលពាក់ព័ន្ធធ្វើសកម្មភាពឲ្យបានលឿន ដើម្បីជួយស្តារឡើងវិញនូវជីវិតនិងសេវាកម្មក្នុងតំបន់ ដូចជា ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងការកាត់បន្ថយឬលើកលែងការប្រាក់កម្ចីអាជីវកម្មនៅក្នុងស្ថានភាពមួយចំនួន។
សូមបញ្ជាក់ថា លោក អាបេ នឹងខិតខំប្រឹងប្រែងទាំងអស់ ដើម្បីជួយដល់អាជីវកម្មខ្នាតតូចនិងមធ្យម ក្នុងការទទួលបានមកវិញ ដូចជាការ ធានាឧស្សាហកម្ម កសិកម្ម និងភ្ញៀវទេសចរក្នុងតំបន់ ត្រូវបានគាំទ្រផងដែរ។ ថវិកាបន្ថែមរដ្ឋាភិបាលបានបង្ហាញកាលពីដើមខែនេះ អាចយកពីមូលនិធិទុនបម្រុង ស្មើនឹង ៣៥០ ពាន់លានយ៉េន ស្មើនឹង ៣,២៩ ពាន់លានដុល្លារអាមេរិក ដែលអាចរកបានសម្រាប់ការចំណាយលើការជាប់ទាក់ទងដល់ការស្តារតំបន់ ដែលរងការរញ្ជួយដីនេះ៕
មតិយោបល់