ឥណ្ឌា គ្រោងទិញយន្តហោះពីជប៉ុន ក្នុងតម្លៃរាប់ពាន់លានដុល្លារ

ឥណ្ឌាៈ រដ្ឋាភិបាលទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា បានយល់ព្រម នៅថ្ងៃចន្ទនេះ ក្នុងការទិញយន្តហោះសង្គ្រោះរបស់ជប៉ុន ចំនួន១២ពីក្រុមហ៊ុន Shin Maywa ដែលមានតម្លៃម្រមាណជា១,៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប្រទេសជប៉ុន និងប្រទេសឥណ្ឌា បានធ្វើការពិភាក្សាអស់រយៈពេលពីរឆ្នាំ ក្នុងការបញ្ជាទិញយន្តហោះសង្គ្រោះ។ វាជាផ្នែកមួយនៃការលក់ដំបូងគេរបស់ជប៉ុន ចំពោះសម្ភារៈយោធា បន្ទាប់ពីមានការយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ហើយវាក៏ឆ្លុះបញ្ចាំងឲ្យឃើញពីទំនាក់ទំនងការពារជាតិ រវាងប្រទេសទាំងពីរ ផងដែរ។

កិច្ចព្រមព្រៀងនេះ ក៏នឹងត្រូវបានរួមបញ្ចូលទៅក្នុងអនុស្សរណៈ នៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខាក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ទៅទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍។

គួរបញ្ជាក់ថា ប្រទេសជប៉ុន ទើបតែលុបចោលលើការហាមឃាត់ការលក់អាវុធជាង៥០ឆ្នាំរបស់ខ្លួន ក្នុងអាណត្តិលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ៕

photo_2016-11-07_15-50-36

មតិយោបល់