ព័ត៌មានអន្តរជាតិ

ចិន នឹងបង្កើនថវិកាការពារជាតិដល់ទៅ ១៧៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៨

ចិនៈ រដ្ឋាភិ​បាលក្រុងប៉េងកាំង បានប្រកាសនៅថ្ងៃច័ន្ទនេះថា ថវិកាការពារជាតិ ៨.១% សម្រាប់ឆ្នាំ ២០១៨ នេះ នឹងត្រូវផ្តល់ទៅឲ្យយោធារបស់ខ្លួន ដែលស្ថិតនៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ ដ៏ធំបំផុតរបស់ពិភពលោក បន្ទាប់ពីការចំណាយ បានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។

តាមរបាយការណ៍ថវិកា ដែលបានបង្ហាញមុនពេលបើកសម័យប្រជុំសភាប្រជាជនចិនប្រចាំឆ្នាំនេះ បានឲ្យដឹងថា ទីក្រុងប៉េកាំង នឹងចំណាយថវិកាចំនួន ១.១១ ពាន់ពាន់លានយន់ ស្មើនឹង ១៧៥ ពាន់លានដុល្លារ ទៅលើយោធារបស់ពួកគេ។

ការចំណាយនេះ គឺមានការកើនទ្បើង ៧% បើធៀបកាលពីឆ្នាំមុន និង ៧.៦ % នៅឆ្នាំ ២០១៦ ដែលវាត្រូវបានគេចាត់ទុកថា ជាការចំណាយកើនទ្បើងទ្វេដងលើកដំបូង មិនធ្លាប់មានក្នុងរយៈពេល ៦ ឆ្នាំកន្លងមក។

យោងតាមវិទ្យាស្ថានសិក្សាយុទ្ធសាស្រ្តអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបញ្ជាក់ថា ចិនបានចំណាយប្រាក់ចំនួន ១៥១ ពាន់លានដុល្លារ លើកងទ័ពរំដោះប្រជាជនចិនកាលពីឆ្នាំមុន ដែលវាជាថវិកាការពារជាតិដ៏ធំបំផុត លំដាប់ទីពីរក្នុងពិភពលោក ប៉ុន្តែនៅតែតិចជាង ៤ ដង នៃចំនួនទឹកប្រាក់វិនិយោគរបស់អាមេរិក សម្រាប់កងកម្លាំងរបស់ពួកគេ គឺមានរហូតដល់ ៦០៣ ពាន់លានដុល្លារឯណ្ណោះ៕

មតិយោបល់