ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន CapitalG លាតត្រដាងការវិនិយោគទៅលើ Snapchat

ក្រុមហ៊ុន Alphabet Inc ដែលត្រូវបានស្គាល់ថា ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google ថ្មីៗនេះ ក្រុមហ៊ុនបណ្តាក់ទុកលើក្រុមហ៊ុន Alphabet Inc គឺក្រុមហ៊ុន CapitalG ត្រូវបានស្គាល់ថា ជាមូលធនក្រុមហ៊ុន Google កំពុងតែបង្កើតឥទ្ធិពលស្ងាត់ៗ ក្នុងវិស័យសេវាផ្ញើសារតាមទូរសព្ទដៃ និងបានវិនិយោគទៅលើក្រុមហ៊ុន Snap Inc ដែលជាក្រុមហ៊ុនម្ចាស់កម្មវិធី Snapchat។

ពាក្យចចាមអារ៉ាមដែលបានលេចធ្លាយក្នុងឆ្នាំ២០១៣ ថា Google បានព្យាយាមទិញយក Snapchat ក្នុងតម្លៃ៤ពាន់លានដុល្លារ ហើយពេលនេះ ហាក់បីដូចជា ក្រុមហ៊ុន CapitalG ដែលជាក្រុមហ៊ុនបណ្តាក់ទុកលើក្រុមហ៊ុន Alphabet Inc ត្រូវបានរៀបចំក្នុងការញេញធ្មេញទៅដាក់ក្រុមហ៊ុន Alphabet Inc ចំពោះការបរាជ័យការទិញយក Snapchat របស់ Google។

សម្រាប់អ្នកមិនស្គាល់កម្មវិធី Snapchat វាជាកម្មវិធីផ្ញើសារដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោក។ ប្រជាប្រិយភាពរបស់កម្មវិធីមួយនេះ ពឹងផ្អែកទៅលើចំណុចពិសេសមួយ ដែលអ្នកប្រើប្រាស់អាចចែករំលែករូបភាពទៅកាន់ទូរសព្ទដៃវ័យឆ្លាតរបស់អ្នកដទៃ ហើយរូបភាពនោះ នឹងត្រូវបាត់ខ្លួនក្រោយការបើកមើលក្នុងរយ:ពេល៣វិនាទី។

គួរបញ្ជាក់បន្ថែមថា កម្មវិធី Snapchat ក៏មានដំណើរការនៅលើប្រទេសកម្ពុជា យើងផងដែរ៕

snapchat-app-ios

មតិយោបល់