ព័ត៌មានអន្តរជាតិ

ឃាតករំលោភសម្លាប់នៅថៃ ត្រូវជាប់គុកមួយជីវិត

ថៃៈ កាលពីថ្ងៃអង្គារ សាលាឧទ្ធរណ៍បានសម្រេចផ្តន្ទាទោសបុរសម្នាក់ឲ្យជាប់គុកមួយជីវិត ដោយជាប់ចោទពីបទរំលោភសម្លាប់កុមារជាច្រើននាក់នៅខេត្ត Loei និងខេត្តផ្សេងទៀតនៅក្នុងឆ្នាំ២០១៣។

ទណ្ឌិតរូបនោះ ត្រូវបានគេស្គាល់ផ្សេងៗគ្នា អ្នកខ្លះហៅ នយ ទិនថាំង ឬ ឃុនឌី ហើយ មិនមានអត្តសញ្ញាណប័ណ្ណជាផ្លូវការណាមួយទេ មានអាយុ៣៤ឆ្នាំ។ នេះយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី៩ ខែវិច្ឆិកា ឆ្នា២០១៦។

ព្រះរាជអាជ្ញាបានប្រាប់តុលាការឧក្រិដ្ឋកម្មថា នៅថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០១៣ លោក ឃុនឌី ជាជនជាប់ចោទបានបបួលក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ឲ្យទៅជាមួយគាត់ ដោយជិះកង់ទៅស្រុក Wang Saphung ដោយសារតែក្មេងប្រុសម្នាក់មិនព្រមទៅជាមួយខ្លួន គាត់ក៏ចាប់ក្មេងម្នាក់ទៅលើភ្នំ Phu PHa Sing រួចធ្វើការរំលោភ ហើយសម្លាប់តែម្តង បន្ទាប់មករុំសាកសពទាំងអាក្រាតជាមួយភួយ ហើយទុកនៅកន្លែងកើតហេតុតែម្តង។

នៅខែកក្កដាឆ្នាំ ២០១៣ ជនជាប់ចោទបានរំលោភសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំម្នាក់នៅក្នុងស្រុក Loei ហើយបានរំលោភសម្លាប់ក្មេងស្រីអាយុ៧ម្នាក់ទៀត និងស្លាប់ក្មេងប្រុស៤នាក់ទៀត នៅស្រុកនៅ Puai Noi ផងដែរ៕

photo_2016-11-09_09-45-54photo_2016-11-09_09-45-56

មតិយោបល់