កូរ៉េៈ មន្ត្រីគយម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរកូរ៉េខាងត្បូង បានរឹបអូសនាវាមួយគ្រឿង ដែលមានទង់ជាតិប៉ាណាម៉ា បន្ទាប់ពីសង្ស័យថា វាបានរំលោភបំពានលើការដាក់ទណ្ឌកម្មអន្តរជាតិ ដោយលួចបញ្ជូនប្រេងទៅឲ្យកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។
នាវានោះ ត្រូវបានរឹបអូសយកនៅឯកំពង់ផែ Pyeongtaek-Dangjin ដោយខាងអាជ្ញាធរ មិនបានបញ្ជាក់លម្អិតពីភាពរសើបនៃបញ្ហានោះទេ។
ជុំវិញបញ្ហានេះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា នាវានោះ អាចដឹកប្រេងបាន ៥,១០០ តោន ហើយនាវិកភាគច្រើនមកពីប្រទេសចិន និងមីយ៉ាន់ម៉ា ដោយមន្ត្រីគយ និងទីភ្នាក់ងារស៊ើបអង្កេតកូរ៉េខាងត្បូង កំពុងធ្វើការស៊ើបអង្កេតរួមគ្នាលើបញ្ហានេះ៕

មតិយោបល់