ព័ត៌មានអន្តរជាតិ

ជំនួញលានៗដុល្លារ នឹងកើតឡើង!! ក្រោយសមមិត្តពាន់ៗឆ្នាំជួបគ្នា!!

អាមេរិកៈ នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​អង់គ្លេសលោកស្រី Theresa May ​បានជួប​ជាមួយ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ​នៅ​ឯ​សេតវិមាន ​ដើម្បីអបអរសាទរចំពោះការឈ្នះឆ្នោតរបស់លោកត្រាំ និង ការសហការជំនួញសេដ្ឋកិច្ចមួយចំនួន។ នេះយោងតាមរយៈសារព័ត៌មានBBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

ក្នុងជំនួបនេះដែរ មេដឹកនាំ​ប្រទេសទាំង​២​ បាន​ចាត់​វិធានការ​ធ្វើ​កំណែទម្រង់​ទំនាក់​ទំនង​អន្តរជាតិ ​ជា​ពិសេស​តាមរយៈ​ពាណិជ្ជកម្ម។ ការ​ត្រៀមខ្លួន​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ ​និង​ការលុបចោល​ភាព​ជា​ដៃគូអន្តរពាណិជ្ជកម្ម​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​មាន​សមាជិកប្រទេស​១២​ ​​របស់អាមេរិក ដោយបែរមកធ្វើ​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​រាប់លានដុល្លាររវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន​ផែនការលោកស្រី​នាយករដ្ឋ​មន្រ្តី May គឺការ​ដាក់​អាទិភាព​លើ​ការ​ត្រួតត្រា​ជន​អន្តោប្រវេសន៍ផងដែរ តែ​ទោះ​ជា​យ៉ាង​ណា លោក​ស្រី​​មិន​ទាន់​ប្រកាស​អំពីសេចក្តី​លម្អិត​ពី​គោលនយោបាយ​នោះ​នៅទ្បើងទេ។

លោកស្រី ​May ​បាន​មាន​ប្រសាសន៍​ទៀត​ថា វា​ស្ថិត​នៅ​ក្នុង​ផល​ប្រយោជន៍​របស់​អង់គ្លេស​ និងអាមេរិក​ ដើម្បី​ការពារ​តម្លៃ​របស់​ខ្លួន ​ក៏ប៉ុន្តែអង់គ្លេស​ និង​អាមេរិក នឹង​មិន​ត្រឡប់​ទៅ​កាន់​អ្វី​ដែល​លោកស្រី​នាយករដ្ឋ​មន្រ្តី​បាន​ហៅ​ថា គោល​នយោបាយ​បរាជ័យ ​កាល​ពី​អតីតកាល​ទេ‍៕

មតិយោបល់