ព័ត៌មានជាតិ

Update: ជនជាតិអាមេរិកាំង ប្រើថ្នាំញៀនលើសកម្រិត គាំងបេះដូងស្លាប់ក្នុងបន្ទប់ជួល

ភ្នំពេញៈ ដោយសារតែមានសេរីភាពក្នុងការប្រើប្រាស់ថ្នាំញៀនខ្លាំងពេកនៅក្នុងផ្ទះសំណាក់នោះ បានធ្វើឲ្យបុរសជនជាតិអាមេរិកកាំងម្នាក់គាំងបេះដូងស្លាប់នៅក្នុងបន្ទប់បង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះសំណាក់យីហោ(៨៨) បន្ទប់លេខPODជាន់ទី១ ផ្លូវលេខ៨៨ ភូមិទី១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលគាំងបេះដូងស្លាប់នោះឈ្មោះ Jordan Caleb Christen ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិអាមេរិកាំង កាន់លិខិតឆ្លងដែនលេខ៥២០៩០៩៩៥៤ មុខរបរជាភ្ញៀទេសចរ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។

ដោយយោងតាមការបំភ្លឺពីឈ្មោះ Patrick Andrew Coupe បានប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦វេលាម៉ោង១រសៀល ជនបររទេសរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅរហូតដល់ថ្ងៃកើតហេតុនេះ មិត្តភក្តិបានមកគោះទ្វារបន្ទប់ហៅពុំឮឆ្លើយតប ក៏បើកទ្វារមើលស្រាប់តែឃើញស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង។

តាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា បុរសរងគ្រោះពិតជាស្លាប់ដោយសារការប្រើប្រាស់សារធាតុញៀនប្រភេទម៉ក់ហ្វី និងមេតំហ្វីតាមីន ហួសកម្រិត ទើបបណ្ដាលឲ្យគាំងបេះដូងស្លាប់តែម្តង៕

ប្រើថ្នាំញៀនខ្លាំងពេកប្រើថ្នាំញៀនខ្លាំងពេក

មតិយោបល់