ត្បូងឃ្មុំៈ លោកតាម្នាក់អាយុ ៨៣ឆ្នាំទៅហើយ បានសម្រេចចិត្តធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួន នៅលើដើមស្វាយកម្ពស់ ៤ម៉ែត្រ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិទន្លេបិទ ឃុំទន្លេបិទ។
ជនរងគ្រោះឈ្មោះ អ៉ិន យ៉ិន ភេទប្រុស អាយុ ៨៣ឆ្នាំ រស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ គឺបានធ្វើអត្តឃាតដោយយកខ្សែគោចងក នឹងមែកស្វាយកំពស់ ៤ម៉ែត្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង មូលហេតុមាឆ្នាំនជម្ងឺប្រចាំកាយ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ បានសហការជាមួយគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការពិនិត្យដល់កន្លែងកើតហេតុ អះអាងថាពិតជាស្លាប់ដោយចងកពិតមែន៕
មតិយោបល់