ត្បូងឃ្មុំៈ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៣ និង៣០នាទីរសៀល នៅវត្តទួលទ្រាជើង ភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំ មានកុមារី ០២នាក់ បានលេងទឹក នៅក្នុងស្រះនាគ ដែលមានរាងមូល ទំហំមុខកាត់ ៥,៥០ម៉ែត្រ ជម្រៅ១ម៉ែត្រកន្លះ ក្នុងបរិវេណវត្តបណ្តាលឲ្យលង់ស្លាប់ទាំង២នាក់។
ជនរងគ្រោះទី១ឈ្មោះ នួន លីហ្សា អាយុ០៤ឆ្នាំ ឪពុកឈ្មោះ នួន ថេន អាយុ ៤០ឆ្នាំ ម្តាយឈ្មោះ លី ចាន់ធឿន អាយុ៣៨ឆ្នាំ, និងទី២-ឈ្មោះ ម៉េង ស្រីម៉ី អាយុ០២ឆ្នាំ ឪពុកឈ្មោះ សុខ ខា (លែងលះ) ម្តាយឈ្មោះ ឆេង ម៉េង អាយុ៤៥ឆ្នាំ។ ក្មេងរងគ្រោះទាំងពីរនាក់ នៅភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ បានសហការជាមួយគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការពិនិត្យដល់កន្លែងកើតហេតុ អះអាងថាពិតជាស្លាប់ដោយលង់ទឹកពិតមែន៕
មតិយោបល់