កេនយ៉ា: ចំនួនមនុស្សស្លាប់បានកើនទ្បើង ១៦នាក់ក្រោយការដួលរលំអគារមួយនៅទីក្រុង Nairobi ក្នុងប្រទេសកេនយ៉ាកាលពីយប់ថ្ងៃសុក្រ ដោយសារភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។
បើតាមកាកបាទក្រហមប្រទេកេនយ៉ា ដែលហៅកាត់ថា (KRCS) បានឲ្យដឹងថា ខណៈពេលនេះ មនុស្សចំំនួន១៣៥នាក់ ត្រូវបានជួយសង្គ្រោះពីអគារ៦ជាន់មួយ ក្នុងគ្រាដែលមុនុស្សចំនួន ៧៨នាក់ទៀតកំពុងបាត់ខ្លួន។
មកទល់ពេនេះ ក្រុម KRCS កំពុងប្រតិបត្ដិការស្វែងរក និងជួយសង្គ្រោះ ព្រមទាំងផ្តល់ជំនួយលើកទឹកចិត្តដល់ក្រុមសហគមន៍ដែលរងផលប៉ះពាល់ទាំងនេះ បានចំនួនសរុបជាង ៧៣៧ នាក់ហើយ នេះបើតាមការឲ្យនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅក្នុងទីក្រុងណៃរ៉ូប៊ី៕
មតិយោបល់