ព័ត៌មានអន្តរជាតិ

ពលរដ្ឋរៀតណាមរាប់សិបនាក់ ប្រមូលផ្ដុំគ្នា ដើម្បីរំឮកដល់សង្រ្គាមបង្ហូរឈាមនៅតាមព្រំដែនជាមួយចិន

វៀតណាមៈ ពលរដ្ឋរៀតណាមរាប់សិបនាក់ បានប្រមូលផ្តុំគ្នា នៅថ្ងៃសុក្រនេះ ក្នុងទីក្រុងហាណូយ ដើម្បីរំឮកដល់សង្រ្គាមបង្ហូរឈាម នៅតាមព្រំដែនរវាងប្រទេសចិន និងវៀតណាម ដែលមានរយៈពេលជិត ៤០ ឆ្នាំមកហើយ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

អ្នកចូលរួម បានយកផ្កាមកដាក់ និងអុជធូបនៅមុខរូបសំណាក់ស្ដេច Ly Thai To ជាស្ថាបនិកនៃរដ្ឋធានីហាណូយ នៅសតវត្សទី ១០។

ដោយសារនៅក្នុងព្រឹត្តិការណ៍នេះ មិនមែនជាសកម្មភាពផ្លូវការរបស់រដ្ឋាភិបាល ហេតុដូច្នោះ អាជ្ញាធរបានប្រើប្រដាប់បំពងសំឡេងស្រែក ជំរុញឲ្យហ្វូងមនុស្សទាំងនោះបំបែក។

គួរបញ្ជាក់ដែរថា ប្រទេសចិនបានបញ្ជូនកងទ័ពរាប់ពាន់នាក់ ចូលទៅភាគខាងជើងប្រទេសវៀតណាមអស់រយៈពេល ៣៨ ឆ្នាំកន្លងមក ជាអ្វីដែលចិននិយាយថា ជាការផ្ដល់មេរៀនសម្រាប់វៀតណាម ដែលបានឈ្លានពានរបបខ្មែរក្រហម គាំទ្រដោយចិន នៅក្នុងប្រទេសកម្ពុជា៕

មតិយោបល់