ភ្នំពេញ: បន្ទាប់ពី Post News បានចេញផ្សាយព័ត៌មាន នូវករណីប្លន់ផ្ទួនៗ មិនលោះម៉ោង ក្នុងក្រុងភ្នំពេញ គាប់ជួន កម្លាំងអន្តរាគមន៍ ខណ្ឌសែនសុខ ចុះល្បាតយប់ បានប្រដេញ ជនសង្ស័យ ២នាក់ ទំនងជាប់ពាក់ព័ន្ធបទល្មើសណាមួយ និងឃាត់ខ្លួនបាន នៅម៉ោង០២:២៥នាទី រំលងអាធ្រាត ថ្ងៃ០២ ឧសភា ២០១៦ មុននេះបន្តិច។
សកម្មភាព កម្លាំងអន្តរាគមន៍ ខណ្ឌសែនសុខ ប្រទ្រុយដេញប្រផាប់ចាប់ប្រភីង ជនសង្ស័យខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាក Dream C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-2092 ខណៈជនទាំង ២នាក់ មានសៀតកាំភ្លើងខ្លី ១ដើម និងអាយឌី ដូចមន្ត្រីមានសមត្ថកិច្ចដែរ ប៉ុន្តែមើលទៅ គួរឱ្យសង្ស័យ ទើបមន្ត្រីនគរបាល ប្រដេញតាម និងធ្វើការឃាត់ខ្លួន វាយខ្នោះ ដើម្បីឆែកឆេរ នៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សួរនាំអង្គហេតុ មិនឃើញមានអត្តសញ្ញាណ បញ្ជាក់អ្វីច្បាស់លាស់ មិនទាន់អាចបញ្ជាក់ថា ជាជនសង្ស័យលើករណីអ្វីនៅឡើយទេ ទើបបន្តនាំយកទៅសួរចម្លើយ នៅអធិការដ្ឋានខណ្ឌសែនសុខ។ ដូច្នេះ Post News នឹងបន្តផ្សាយជូន នូវព័ត៌មានពឹស្តារ បន្ថែមទៀត៕
មតិយោបល់