ភ្នាក់ងារស៊ើបអង្កេត FBI របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តបញ្ចប់ការស៊ើបអង្កេតរឿងក្ដី ប្រើអំពើហិង្សាលើកូនប្រុសចិញ្ចឹមជនជាតិខ្មែរ ម៉ាដូស អាយុ ១៥ ឆ្នាំ ដែលនៅលើយន្ដហោះឯកជនពេលត្រឡប់មកពី ប្រទេសបារាំង វិញ ។
ខណៈនេះខាងភ្នាក់ងារស៊ើបអង្កេត FBI បានលើកឡើងថា ” បន្ទាប់ពីបានស៊ើបអង្កេតលើករណីរបស់ ប្រេដ ភីត រួចមក គឺគ្មានភស្ដុតាងណាមួយបន្ថែមក្នុងការចោទប្រកាន់នេះ នោះឡើយ ទើបខាង FBI បិទការស៊ើបអង្កេត ហើយសម្រេចថា ប្រេដ ភីដ រួចពីទោសចោទប្រកាន់នេះ “ ។
សូមជម្រាបថា នេះជាសំណាងល្អសម្រាប់ ប្រេដ ភីត បើទោះបីជាយ៉ាងក៏ដោយ លោកនៅតែបន្ដ ជួបជាមួយកូនៗរបស់លោកទៀត ហើយលោកនឹងមិនបោះបង់កូនៗចោលឡើយ ៕
ប្រភព៖ matichon
មតិយោបល់