ព័ត៌មានសុខភាព

ស្វែងយល់ពីរោគសញ្ញានៃជំងឺរលាកថ្លើម និងវិធីបង្ការ

បរទេសៈ ជំងឺរលាកថ្លើមមាន​ច្រើនប្រភេទណាស់ ហើយ​វាត្រូវបានគេចាត់ទុកជាឃាតករលាក់មុខ ដែលអាចគំរាមកំហែងជិវិតមនុស្សបាន។ ដូច្នេះ ដើម្បីកុំឲ្យជំងឺនេះក្លាយទៅជាជំងឺរ៉ាំរ៉ៃពិបាកព្យាបាល អ្នកគួរតែស្វែងយល់ពីរោគសញ្ញា និងវិធីបង្ការឲ្យបានច្បាស់។

សញ្ញានៃជំងឺរលាកថ្លើម
រោគសញ្ញានៃជំងឺរលាកថ្លើម អ្នកអាចសង្កេតមើលតាមរយៈការបង្ហាញមួយចំនួននៅលើរាងកាយ ដូចជា ភ្នែកមានពណ៌លឿង ស្បែកមានស្នាមអុជដូចប្រជ្រុយមានពណ៌ត្នោត ឧស្សាហ៍គ្រុនក្តៅ អស់កម្លាំងទោះអត់ធ្វើអ្វីក៏ដោយ…។ សញ្ញាទាំងនេះ ជាញឹកញាប់ត្រូវបានគេមើលរំលង ឬច្រឡំជាមួយនឹងជំងឺទូទៅមួយចំនួនទៀត មូលហេតុនេះហើយដែលធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរពិបាកនឹងព្យាបាល។

របៀបបង្ការជំងឺរលាកថ្លើម
– ចាក់ថ្នាំបង្ការជំងឺរលាកថ្លើមឲ្យបានគ្រប់គ្រាន់ ជាពិសេសចំពោះទារក។ ទារកគួរទទួលថ្នាំបង្ការឲ្យបានកាន់តែឆាប់កាន់តែល្អ ក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីចាប់កំណើត។
សម្រាប់អ្នកដែលមិនទាន់បានទទួលថ្នាំបង្ការនៅឡើយ គួរតែពិគ្រោះជាមួយគ្រូពេទ្យ នឹងត្រូវចាក់ថ្នាំបង្ការឲ្យបានត្រឹមត្រូវ។
– ទម្លាប់ទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ។ ចំពោះអាហារដែលអ្នកទទួលទទួលទាន គឺផ្លែឈើ និងបន្លែ ជាពិសេសត្រូវកំណត់ការប្រើប្រាស់អំបិល ជាតិផ្អែម ជាតិខ្លាញ់ ឈប់ជក់បារី ផឹកគ្រឿងស្រវឹង…។
– ជៀសវាងអាហារឆៅ ឬអាហារដែលចម្អិនមិនល្អ។
– ត្រូវប្រុងប្រយ័ត្នចំពោះការហាត់ប្រាណ នៅពេលដែលអ្នកប្រើថ្នាំរម្ងាប់អារម្មណ៍ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំប្រឆាំងការរលាក… ព្រោះថ្នាំទាំងនេះអាចបំពុលថ្លើមបាន។
– មិនត្រូវប្រើឧបករណ៍សាក់បបូរមាត់ សាក់ចិញ្ចើម ម្ជុល ឡាម… រួមជាមួយអ្នកដទៃឡើយ។
– អនាម័យរាងកាយដោយយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ ព្រមទាំងលាងសម្អាតដៃមុនពេលបរិភោគ និងបន្ទាប់ពីចូលបង្គន់៕

hepatitis

មតិយោបល់