ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ី​វ៉ា ល្បី​ថា​ពូកែ​វាយ​ឬ​ក

​ភ្នំពេញ​៖ តារា​ចម្រៀង​ដែល​មាន​ត្រឹមតែ​ឡាន ទី​កូ​កញ្ជាស់ ឡើង​មក​ជិះ​រថយន្ត​តម្លៃ​រាប់​ម៉ឺន ដុល្លារ នាង អ៊ី​វ៉ា តារាចម្រៀង​ប្រចាំ​ផលិតកម្ម សាន់ដេ ត្រូវបាន​ប្រភព​ទម្លាយ​ឲ្យដឹងថា នាង​ជា​មនុស្ស​ដែល​ពូកែ​វាយ​ឬ​ក និង ឆ្មើង​ឆ្មៃ ។​

​ម្ចាស់​បទ​ចម្រៀង “​សុំ​ជួប​បង​១​ម៉ោង​ចុងក្រោយ​មុន​នឹង​បែក​គ្នា​” ក្រោយ​ល្បីល្បាញ​លើ​ឆាក​សិល្បៈ ចាប់ផ្តើម​លេច​ឭ​ថា នាង ជា​ទា​ភ្លេច​ទ្រនំ ឬ ជា​មនុស្ស​ដែល​ពូកែ​វាយ​ឬ​ក​ឆ្មើង​ឆ្មៃ ដាក់​អ្នកស្រុក​ភូមិ និង​មិត្តភក្តិ​របស់​នាង ។​
Eva
​ប្រភព​ពី​ខេត្ត​កំពង់ស្ពឺ ដែល​និយាយ​ចេញ​ពី​មាត់​មិត្តភក្តិ​ជាច្រើន​របស់​តារាចម្រៀង អ៊ី​វ៉ា បាន​ទម្លាយ​ថា “​អ៊ី​វ៉ា​ក្រោយ​ល្បី ជា​មនុស្ស​ដែល​ពូកែ​វាយ​ឬ​ក ដោយ​ធ្វើ​មិន​ស្គាល់​មិត្តិភក្តិ ដែល​នៅ​ក្បែរ​ភូមិ​ផង របង​ជាមួយ​នឹង​គ្នា ។ ប្រភព​បន្តទៀតថា បើ​ទោះបីជា​យើង​ខំ​ធ្វើ​ស្គាល់​នាង តែ​នាង​មិន​បាន​ស្គាល់​យើង​ឡើយ ដែល​ខុសស្រឡះ​កាល​ពី​នាង​មិនទាន់​ល្បី​” ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ និស្សិត​ម្នាក់​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ IU ត្រូវ​ជា​មិត្ត មិត្តភក្តិ​របស់​អ៊ី​វ៉ា ក៏​បាន​និយាយថា “​មិត្តភក្តិ​របស់​អ៊ី​វ៉ា បាន​ប្រាប់​នាង​ថា តារា​ចម្រៀង​នេះ​ឥឡូវ​ពូកែ​វាយ​ឬ​កណា​ស់ បើ​ទោះបីជា​នាង​ស្គាល់​ថា ជា​មិត្តភក្តិ​ចេញពី​ខេត្ត​កំពង់ស្ពឺ​ដូចគ្នា តែ​តារាចម្រៀង​នេះ ធ្វើ​មិន​ស្គាល់ ព្រោះ​ថា​ពេល​នេះ​មកបី​គេ​ឡើង​ទ្រនំ និង​កាលី​ប ថ្មី ទើប​បែបនេះ ” ។​

​តែ​ទោះជា​យ៉ាងណា ទះដៃ​តែ​ម្ខាង​វា​មិន​អាច​ឭ​ទៅ​រួច​នោះ​ទេ ខាង​សារព័ត៌​ដំណឹង​ខំព្យាយាម​ទាក់ទង​ទៅ​តារា​ចម្រៀង​រូប​នេះ ដើម្បី​ចង់​ដឹង​ពី​បញ្ហា​ព័ត៌មាន​មាត់ចាប មាត់​ព្រាប​នេះដែរ តែ​មិន​អាច​ទាក់ទង​បាន នៅ​រសៀល​នេះ ៕
ស្តាប់បទ “​សុំ​ជួប​បង​១​ម៉ោង​ចុងក្រោយ​មុន​នឹង​បែក​គ្នា​”

មតិយោបល់