ហាក់ដូចជាមានការភ្ញាក់ផ្អើលសម្រាប់សាមីខ្លួន ដែលជួបរឿងមិនធ្លាប់ជួបពីមុនទាល់តែសោះ ក្នុងអាជីពសិល្បៈ ដែលធ្វើឲ្យ តារាសម្តែង និងពិធីករ កញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ បានលាតត្រដាងពីអារម្មណ៍រំភើបខ្លួន ជាមួយនិង អ្នកគាំទ្រខ្លួន។
ថ្លែងប្រាប់ Post News នៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កញ្ញាណូម័រ បានឲ្យដឹងថា នាងពិតជាសប្បាយរីកណាស់ ដែលជួបរឿងមួយ មិនធ្លាប់ជួបពីមុនមកទាល់តែសោះ ជាមួយនឹងអ្នកគាំទ្រខ្លួន បន្ទាប់ពីអ្នកគាំទ្ររូបនោះ បានបង្ហាញសាក់មួយ ផ្នែកស្មាខាងស្តាំ និងកដៃខាងស្តាំ ជាឈ្មោះរបស់នាង ។
ណូម័រថា «ច៎ាស បងអូនពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលឃើញអ្នកគាំទ្រអូន ដែលទើបតែស្គាល់ គ្នាប៉ុន្មានខែមកនេះ បានដាច់ចិត្ត សាក់ឈ្មោះអូន នៅផ្នែកស្មា របស់នាង ដែលជារឿងអូនមិនធ្លាប់ជួបសោះ ក្នុងអាជីពសិល្បៈ ប៉ុន្មានឆ្នាំមកនេះ ដោយមិននឹកស្មានថា មានអ្នកគាំទ្រអូនដល់ថ្នាក់នឹងសោះ»។
ដោយឡែកអ្នកគាំទ្រដែលបានសាក់ឈ្មោះណូម័រ បានសរសេរនៅលើហ្វេសប៊ុក បង្ហាញពីអារម្មណ៍ពិតខ្លួនថា កាលឃើញគាត់ដំបូងសុំគាត់ថតរូបហើយក៏ផុសរូបជាមួយគាត់តែរកឈ្មេះFacebook គាត់មិនឃើញសោះល្មមតែរកឃើញ២ថ្ងៃ ពេលឃើញហើយក៏ចុចadd ទៅតែចៃដន្យអីaddទៅគាត់អត់ចូល ។
ក្រោយមកក៏សំរេចចិត្ត inbox ទៅគាត់ក្នុងចិត្តគិតថាប្រហែលគាត់អត់ Reply ទេតែចៃដន្យអីគាត់ Reply ហើយ addមកទៀតក្នុងចិត្តសប្បាយខ្លាំងណាស់ហើយចាប់ពីពេលនឹងមកក៏ចាបផ្ដើមលេង chatជាមួយគាត់ហើយហានហៅគាត់ថាម៉ាកហើយក៏ស្រឡាញ់ខ្លាំងឡើងខ្លាំងឡើង។
អ្នកគាំទ្រស្រស់សោភាខាងលើ បានសរសេរក្នុងន័យសរសើរថា ខ្ញុំមិនដែលជួបមនុស្សស្រីណាដែលល្អដូចគាត់ទេហើយក៏ជាសំណាង ខ្ញុំណាស់ដែលបានស្គាល់មនុស្សល្អដូចគាត់ស្គាល់គាត់បានប៉ុន្មានខែហេតុតែស្រឡាញ់គាត់ខ្លាំងពេកក៏ទៅ tatoo ឈ្មោះគត់លើកទីមួយហើយដែលខ្ញុំតារាដល់ថ្នាក់ហ្នឹងមូល។
ហេតុដែលគាត់ដល់ថ្នាក់នឹងព្រោះតែគាត់ជាមនុស្សដែលរួសរាយមិនចេះវាយឬកគួអោយស្រឡាញ់គ្រាន់តែឃើញគាត់ដំបូងមានអារម្មណ៍ថាគ្រប់កាយវិកាគាត់ចេញមកគឺគួអោយស្រឡាញ់មិនមែនខ្ញុំតែម្នាក់ទេដែលស្លាញ់គាត់ខ្លាំងតែមានមនុស្សជាច្រើនអ្នកដែលស្រឡាញ់នឹងចូលចិត្តគាត់តាំងពីស្គាល់គាត់មកដល់ពេលនេះក្ដីស្រឡាញ់ខ្ញុំ ចំពោះគាត់មិនដែលប្រែប្រួលទេតែមានតែស្រឡាញ់គាត់ខ្លាំងឡើងខ្លាំងឡើង៕
Love U My Idoll









មតិយោបល់