អ៊ីរ៉ាក់ៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា យ៉ាងយោចមនុស្ស ៩៧ នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីរថយន្តបំផ្ទុះគ្រាប់បែក ក្នុងស្ថានីយប្រេងមួយ នៅភាគខាងត្បូងទីក្រុងបាដាដ ប្រទេសអ៉ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មានអ៊ីរ៉ាក់ ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅក្បែរទីក្រុង Hilla ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងបាដាដ។
ក្រុមជីហាដនិយម ដែលគេស្គាល់ថា រដ្ឋអ៊ិស្លាម (IS) បាននិយាយថា ខ្លួនបានអនុវត្តការវាយប្រហារនេះ៕
មតិយោបល់