ក្រោយពីតារាសម្ដែងលោក ” ណត អាខនណាត់ ” ដែលជាពិធីករល្បីរបស់ ស្ថានីយ៍ទូរទស្សន៍ GMM TV ត្រូវបានប្រជាជនក្ដៅក្រហាយរឿងវាយបុរសម្នាក់បីដៃ ហើយគំរាមកំហែង នៅក្នុងវេលាកាន់ទុក្ខព្រះបរមសព ស្ដេចថៃ ភុមិបុល អាឌុលយ៉ាដេតនេះ បច្ចុប្បន្នមានព័ត៌មានពីរូបលោកថ្មីមួយទៀត គឺលោក ណត បានសម្រេចចិត្តបួសជាព្រះសង្ឃ ដើម្បីលាងបាបកម្មដែលមានកន្លង។
បើទោះបីជាលោក ណត ព្យាយាមលើកដៃអង្វរសំពះសុំទោស ប្រជាជនថៃជាច្រើនលើកច្រើនសារក៏ដោយ តែចិត្តប្រជាជនថៃនៅតែ មិនអភ័យទោសឲ្យលោកដ៏ ហាក់បីដូចជា បី ដៃរបស់លោកបានសម្លាប់ជីវិតខ្លួនឯងទាំងស្រុងដូច្នោះដែរ ។
ការបួសជាព្រះសង្ឃគ្រានេះ ជាការអហោសកម្ម និងលាងបាបកម្មដែលខ្លូនបានសាង ហើយរូបលោកផ្ទាល់សង្ឃឹមថា ប្រជាជនថៃនឹងយល់ពីចិត្តរបស់លោកវិញផងដែរ ៕
ប្រភព៖ khaosod
មតិយោបល់