ភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា តារាចម្រៀងហូលីវូត អតីតមិត្តស្រី Justin Biber គឺ នាង Selenagomez បានលើកពានពីក្រុមហ៊ុន Instargram ជានារីដែលមានស្ដាយរូបថតល្បី នឹង មានចំនួនអ្នក Follow ច្រើនជាងគេនៅឆ្នាំ ២០១៦ នេះ ។
រហូតមកដល់ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៦ តារាចម្រៀងហូលីវូត នាង Selenagomez មានចំនួនតាមដាន ១០៣ លាននាក់ ច្រើនជាងគេបង្អស់ នៅក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គម អ៊ីនស្ដារក្រាមនេះ ដោយតារាអាយុ ២៤ ឆ្នាំរូបនេះ បានយកជ័យជំនះពីបណ្ដាលតារានានា នៅក្នុងសង្គមសិល្បៈដូចគ្នា ។
គួរបញ្ជាក់ផងដែរថា បើធ្វើការប្រៀបធៀបជាមួយកំពូលតារាចម្រៀងស្រីដែលល្បីៗវិញ សង្កេតឃើញថានាងបានយកជ័យជំនះវ៉ាដាច់ Ariana Grande និង Beyonce ព្រោះអ្នកទាំងពីរគឺមានចំនួនអ្នកតាមដានស្ថិតនៅក្នុងលំដាប់លេខរៀងទី ៥ ៕
ប្រភព៖ Mthai
មតិយោបល់