ព័ត៌មានកីឡា

Ronaldo ​និង Jose Mourinho ​កំពុង​ជាប់​ពាក់ព័ន្ធ​រឿង​មិន​បង់ពន្ធ​ជូន​រដ្ឋ​ដែរ

ខ្សែប្រយុទ្ធ Cristiano Ronaldo និងលោក Jose Mourinho ត្រូវបានគេគិតថាកំពុងតែជាប់ពាក់ព័ន្ធជាមួយរឿងមិនបង់ពន្ធជូនរដ្ឋ ដូចទៅនឹង Lionel Messi និង Neymar ដែរ។

យោងទៅតាមកាសែតល្បីៗនៅអឺរ៉ុបបានចុះផ្សាយកាលពីម្សិលមិញនេះ គឺកីឡាករ Ronaldo និងអ្នកចាត់ការក្រុម Manchester United លោក Jose Mourinho អាចពាក់ព័ន្ធរឿងពន្ធ ដោយពួកគេបានលាក់កំបាំងលុយជាច្រើន។ Ronaldo ត្រូវបានគេស៊ើបដឹងថាមានប្រាក់តម្កល់មិនបង់ពន្ធនៅស្វីស និងនៅអង់គ្លេស។ ខ្សែប្រយុទ្ធ Real Madrid រូបនេះ ទទួលបានប្រាក់ទាំងនេះ ពីដៃគូសហការរបស់គេ និងសិទ្ធលក់រូបភាព ដែលចំនួនប្រាក់ទាំងអស់នោះ កីឡាកររូបនេះត្រូវបង់ជូនរដ្ឋ៤%។

ចំណែកឯលោក Jose Mourinho វិញ មិនទាន់មានការអះអាងអ្វីនៅឡើយទេ ត្បិតអីអ្នកចាត់ការរូបនេះទទួលបានប្រាក់ជាច្រើនអំឡុងពេលត្រូវ Chelsea បណ្ដេញចេញកាលពីរដូវកាលមុននេះ។

ចំពោះការលាក់លុយមិនព្រមបង់ពន្ធនេះដែរ Marca បានបង្ហាញឱ្យឃើញថាអាចមកពីគំនិតរបស់លោក Jorge Mendes ដែលជាភ្នាក់ងារទីផ្សាររបស់បុគ្គលល្បីឈ្មោះទាំងពីរ។ តែយ៉ាងណាក្ដី នេះមិនទាន់អាចសន្និដ្ឋានអ្វីបាននៅឡើយទេ ដោយគេកំពុងតែស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕

 

 

មតិយោបល់