ព័ត៌មានសិល្បៈ និងកម្សាន្ត

រកឃើញត្រីចម្លែក មានស្រកាមាសសុទ្ធ​ដល់ ២៤k

សារព័ត៌មានចិនមួយបានចេញផ្សាយថា ប្រទះឃើញត្រីមាស ដែលមានលក្ខណៈស្រកាដូចមាសពិតៗ យកមកដាក់ក្នុងកម្មពិធី តាំងពិព័ណ៌ បង្ហាញពីផលិតផលព័ណមាស ជូនមហាជន។ នៅក្នុងឱកាសនេះ អ្នកវិទ្យាសាស្រ្តបានមកស្រាយប្រាប់ថា លក្ខណៈរបស់ត្រីមួយក្បាលនេះ មានព័ណ៌មាសសុទ្ធ ដូចជារាងកាយរបស់វា មានសារធាតុមាសសន្លឹក ២៤ k លាយផ្សំបញ្ចូលគ្នាផងដែរ ។

ពិតជារឿងចម្លែកសម្រាប់ពិភពធម្មជាតិដែលស្មានមិនដល់ សង្កេតឃើញថា ប្រភេទសត្វខ្លះមានសំបករាងកាយខាងក្រៅ លាយព័ណ៌មាស ដូចជា សត្វអណ្ដើកមាស កញ្ចាញ់ចេកមាស ជាដើម ដែលជារឿងមួយគ្មាននរណាម្នាក់ អាចបង្កើតឡើងបាន ដោយក្នុងនេះដែរ ត្រីប្រភេទនេះ មានចំនួនផ្សេងទៀត មានស្រកាមាសលាយលំជាមួយដែរ ក៏ប៉ុន្ដែ ត្រីមួយក្បាលនេះវិញ ត្រូវបានអ្នកវិទ្យាសាស្រ្ដ ឯកទេសពិនិត្យឃើញថា ស្រការបស់វាមានសារធាតុមាសសុទ្ធ ដូចទៅនឹងលោហៈធាតុ មាសសន្លឹក ២៤ k ឯនោះ ។

គួរបញ្ជាក់ផងដែរថា អ្នកចូលរួមទស្សនានៅក្នុងកម្មវិធីនេះ មានភាពភ្ញាក់ផ្អើលនៅពេលដែល បុរសម្ចាស់ត្រីនោះបានស្រង់ត្រី ចេញមកពីក្នុងទឹក ត្រីមានសណ្ឋានដូចត្រីមាសពិត ដូចត្រីដែលគេក្រលឹងអីចឹងដែរ ។

%e1%9e%83%e1%9e%be%e1%9e%89%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%b8%e1%9e%85%e1%9e%98%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%80-1

%e1%9e%83%e1%9e%be%e1%9e%89%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%b8%e1%9e%85%e1%9e%98%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%80-2
ប្រភព៖ tvpool

មតិយោបល់