ព័ត៌មានជាតិ

រៀបការបានមួយឆ្នាំ ដាច់ចិត្តផឹកថ្នាំសម្លាប់ខ្លួនចោលប្រពន្ធ

ស្វាយរៀងៈ បុរសម្នាក់មានអាការៈចេះតែថប់ដង្ហើម ណែនដើមទ្រូងជាច្រើនឆ្នាំមកហើយ និងបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យប្រទេសវៀតណាម ដឹងថាមានជំងឺបេះដូងរ៉ាំរ៉ៃត្រូវផឹកថ្នាំជាប្រចាំនោះ ក៏តូចចិត្តផឹកថ្នាំបាញ់ស្រូវបញ្ចប់ជីវិត ខណៈដែលបញ្ជូនមកដល់មន្ទីរពេទ្យខេត្ត គ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ក៏ដាច់ខ្យល់ស្លាប់ ព្រោះផឹកថ្នាំពុលអស់មួយដបឯណោះ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៤ខែ ធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំខ្សែត្របានឲ្យដឹងថា ជនរងគ្រោះដែលផឹកថ្នាំពុលនេះ មានឈ្មោះ សំ សាវ៉ាត អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងមានប្រពន្ធឈ្មោះ ចិន ភិន អាយុ២២ឆ្នាំ ទើបតែរៀបការជាមួយប្រពន្ធទីពីរបានមួយឆ្នាំ បានផឹកថ្នាំបាញ់ស្រូវសម្លាប់ខ្លួនឯង។ ដោយមូលហេតុតូចចិត្តនឹងជំងឺបេះដូងរ៉ាំរ៉ៃ ហើយត្រូវពេទ្យឲ្យលេបថ្នាំជាប្រចាំ ព្រោះតែធុញទ្រាន់នឹងការលេបថ្នាំរាល់ថ្ងៃ ក៏សម្រេចចិត្តផឹកថ្នាំពុលប្រភេទបាញ់ថ្នាំស្រូវអស់មួយដបប្រកាច់បែកពពុះមាត់ស្គុរ ហើយក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តដែរ តែវាហួសពេលទៅហើយ ថ្នាំពុលបានជ្រាបចូលពេញខ្លួនប្រាណក៏ដាច់ស្លាប់តែម្តងទៅ។

ក្រោយពីជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យខេត្ត ក្រុមគ្រួសារក៏ដឹកមកផ្ទះវិញធ្វើបុណ្យតាមប្រពៃណី៕

ផឹកថ្នាំសម្លាប់ខ្លួនផឹកថ្នាំសម្លាប់ខ្លួនផឹកថ្នាំសម្លាប់ខ្លួន

មតិយោបល់