ធ្លាប់រិះគន់នាង ថាច្រៀងអង់គ្លេស មិនល្អ? ម្តងនេះ បទថ្មីរបស់ តន់ ច័ន្ទសីម៉ា ត្រូវសម្តេចតេជោ ហ៊ុន សែន បង្ហោះ…(មានវីដេអូ)

(ភ្នំពេញ)៖ ជឿជាក់ថា បងប្អូនជាច្រើនប្រាកដជាស្គាល់ពី កេរ្ត៍ឈ្មោះនិងប្រជាប្រិយភាពរបស់ តារាចម្រៀង តន់ ច័ន្ទសីម៉ា តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម Galaxy Navatra រួចមកហើយ ស្អាតក៏ស្អាត ហើយមានទេពកោសល្យពេញខ្លួនថែមទៀត។

យ៉ាងណាមិញ តារាចម្រៀងស្រីរូបនេះ ធ្លាប់ត្រូវមហាជនមួយចំនួនតូច ផ្ទុះការរិះគន់ ច្រៀងបទជាភាសាអង់គ្លេស ហាក់ស្តាប់មិនសូវបាន ដែលកន្លងមក តារាស្រីរូបនេះ ធ្លាប់តែត្រូវគេសរសើរថា ទឹកដមសំនៀងពិរោះ ចេះលើកដាក់សម្លេង ស្តាប់ហើយចង់ស្តាប់ម្តងទៀត មិនចេះជិនណាយ។

ជាពិសេស ថ្មីៗនេះ ធ្វើឲ្យអ្នកប្រតិកម្មលើរូបនាង ហាក់ស្រងាកចិត្តតែម្តង ក្រោយពេលបទថ្មី របស់កញ្ញា តន់ ច័ន្ទសីម៉ា ក្នុងនោះមានប៉ារ៉ូជាភាសាអង់គ្លេស ត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហោះដែលក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ដែលធ្វើឲ្យគេឯង ផ្អើលពិរោះគ្រប់គ្នា រីឯអត្ថន័យវិញក៏មិនធម្មតាដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *