បន្ទាប់ពីមានព័ត៌មានថា ស្នេហាតារាសម្តែងជើងចាស់ ហម ឈរ៉ា និង ភរិយា ឈ្មោះ កែវ ផល្លឺណេត បានចែកផ្លូវគ្នា ធ្វើឲ្យផ្អើល មជ្ឈដ្ឋានអ្នកក្នុងពិភពសិល្បៈនោះ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ តារាសម្តែងជើងចាស់ខាងលើ បានចេញមុខបញ្ជាក់លើដំណឹងដ៏រសើប។
លោក ហម ឈរ៉ា បានចេញមុខបំភ្លឺ ឲ្យដឹងថា សុំការអធ្យាស្រ័យពីបងប្អូនបំភ្លឺនៅរឿងមន្ទិលក្នុងចិត្តខ្លះៗរបស់បងប្អូនដែលលោកចាប់អារម្មណ៍សួរនាំមកខ្ញុំនឹងបណ្តាសារពត៌មានដែលលោកចុះផ្សាយថាខ្ញុំមានការបែកបាក់គ្រួសារមែនរឺក៏មិនមែន?
តារាសម្តែងខាងលើបានបន្តថា ការពិតយើងខ្ញុំអត់មានបញ្ហាអ្វីនោះទេយើងនៅជុំគ្នាហើយបេះដូងខ្ញុំមានតែភរិយានឹងកូនស្រីសំព្វចិត្តប៉ុណ្ណោះ។អរគុណនឹងសុំការអធ្យាស្រ័យពីបងប្អូនបើមានការខុសឆ្គង៕


មតិយោបល់