បើទោះមិនបានរៀបការតែគេកត់សម្គាល់ថា អតីតតារាសម្ដែងល្បីឈ្មោះអ្នកនាងពេជ្រ ច័ន្ទបូរមី គឺមានតំណែងមិនខុសពីអ្នកនាងស្រីតូច ចំណាននោះទេ ដោយសារតែអ្នកទាំងពីសុទ្ធតែជាប់ឈ្មោះជាជំទាវពេញសិទ្ធិរបស់មន្ត្រីធំ និងសំបូរទ្រព្យដូចគ្នា។ យ៉ាងណាមិញ គេនៅតែមើលឃើញថា អតីតតារាសម្ដែងទាំងពីរដែលបានឡើងអង្គុយកៅអីជាជំទាវដូចគ្នា នៅតែមានចំណុចខុសគ្នាច្រើនយ៉ាង ។
ក្នុងពេល ទទួលភ្ញៀវពេលល្ងាចនាយប់នោះ អ្នកនាងពេជ្រ ច័ន្ទបូរមី ត្រូវបានស្វាមី តម្រូវឲ្យចាំស្វាគមន៍មន្ត្រីជាន់ខ្ពស់ និងបានឡើងតុជាមួយលោកស្រីម៉ែន សំអន ឩបនាយករដ្ឋមន្រ្តី និងឥស្សរជនជាន់ខ្ពស់ជាច្រើនផ្សេងទៀត ក្នុងនាមជាជំទាវ ដែលផ្ទុយពីអ្នកនាងចាន់ តារាទី ជាម្ដាយកូនកំលោះដែលបានត្រឹមតែរួមតុជាមួយតារាសិល្បៈយ៉ាងសមញ្ញ។ អ្នកនាងពេជ្រ ច័ន្ទបូរមី ត្រូវស្វាមីដឹកដៃឲ្យធ្វើមេបាខាងកូនកំលោះ ដើម្បីថ្លែងអំណរគុណភ្ញៀវ ខុសពីអ្នកនាងចាន់ តារាទី អតីតភរិយា និងជាម្ដាយកូនកំលោះដែលត្រូវគេឲ្យឈរអមនៅលើឆាក។ ទិដ្ឋភាពនៅក្នុងថ្ងៃនោះ ធ្វើឲ្យគេមើលឃើញយ៉ាងច្បាស់ថា អ្នកនាង ពេជ្រ ច័ន្ទបូរមី ដែលកាលពីមុនគ្រាន់តែជាអ្នកសម្ដែងយ៉ាងសមញ្ញម្នាក់ដូចគ្នានឹងអ្នកនាង ស្រីតូច ចំណាន បានក្លាយជាជំទាវពេញមុខ និងមានចំណុចដូចគ្នាគួរឲ្យសរសើរដោយសារតែអ្នកទាំងពីរបានឈរនៅក្នុងទីតាំងខ្ពង់ខ្ពស់មិនខុសគ្នា មានសម្រស់មិនចាញ់គ្នា ហើយជាជំទាវដែលចេញពីប្រភពសិល្បៈដូចគ្នា។
ដ្បិតថាអតីតស្វាមីរបស់អ្នកនាងចាន់ តារាទី មិនមែនជាអ្នកជំនួញទ្រព្យមហាសាលដូចលោកគិត ម៉េង ប៉ុន្តែបើនិយាយពីអំណាច និងទ្រព្យសម្បត្តិគឺស្វាមីអ្នកនាងពេជ្រ ច័ន្ទបូរមី មានសម្បត្តិ យ៉ាងណែនដៃមិនខុសគ្នានោះទេ។ ក្រៅពីដូរឡានទំនើបតាមស៊េរីឆ្នាំមិនក្រោមគេស្ទើររាល់ឆ្នាំ អ្នកនាងពេជ្រ ច័ន្ទបូរមី ក៏ត្រូវស្វាមីទិញវីឡា ឲ្យស្កឹមស្កៃពីរបីកន្លែងផ្សេងគ្នាដូចជានៅជិតវត្តសំរោងអណ្ដែត និងនៅបុរីប៉េងហួតច្បារអំពៅមិនខុសពីសេដ្ឋីនី ដោយមិនទាន់រាប់បញ្ចូលផ្ទះ និងដីជាច្រើនកន្លែងផ្សេងទៀតនៅឡើយ។ អ្នកនាងក៏មានលុយកាក់លើកស្ទួយមុខមាត់ សាច់ញាតិឲ្យមានការងារធំដុំ និងមានផ្ទះសម្បែងរស់នៅហ៊ឺហារ មិនខុសគ្នាពីសាច់ញាតិរបស់អ្នកនាងស្រីតូច ចំណាន ផងដែរ៕
មតិយោបល់