ព័ត៌មានបច្ចេកវិទ្យា

Lexus GX 460 ស៊េរីឆ្នាំ ២០១៧ ខាងក្រៅស្អាតមធ្យម តែមកងំខាងក្នុង ប្រណិតឥតទាស់!

2017-lexus-gx-460-suv-angular-front
រថយន្ត Lexus GX 460 ស៊េរីឆ្នាំ ២០១៧ ត្រូវបានរចនាតាមលំនាំសែស្រឡាយ Lexus ប្រភេទកៅអី ៥ (SUV) ជាមួយការបំពាក់តួរថយន្តផលិតពីដែកស្មិតយ៉ាងរឹងមាំបំផុត។ បើយើងពិនិត្យមើលផ្នែកខាងក្រៅ គឺមិនសូវខុសពីស៊េរីមុនៗរបស់វាប៉ុន្មានទេ លើកលែងតែសំណាញ់ម៉ាស៊ីនត្រជាក់ខាងមុខ និងចង្កៀងហ្វាកូដ ដែលត្រូវបានកែលំអរឱ្យកាន់តែទាក់ទាញជាងម៉ូដែលមុនៗ។
2015-lexus-gx-exterior-headlamp-overlay-1204x677-lexgxgmy140085-01
ជាមួយម៉ាស៊ីន V-8 ចំណុះ ៤,៦ លីត្រ កម្លាំង ៣០១ សេះ ចង្កឹះលេខស្វ័យប្រវត្តិ ៦ កម្រិតល្បឿន និងប្រព័ន្ធវិលកង់ទាំងបួន ធ្វើឱ្យ Lexus ម៉ូដែលថ្មីនេះ ត្រូវបានគេផ្តល់រហ័សនាមថា ជាអ្នកឯកទេសខាងឡើងភ្នំ អាចបើកបរចុះទីទួល ផ្លូវលំ ឬក្រហេងក្រហូងបានយ៉ាងរលូន និងគ្មានបញ្ហាចោទអ្វីទាំងអស់។

new-2017-lexus-gx460-interior
ផ្នែកខាងក្នុង ត្រូវបានបំពាក់ជាមួយកៅអីរចនាស្រោបដោយស្បែកយ៉ាងប្រណិតចំនួន ៣ ជួរ តាប៊្លូខាងមុខ មានបំពាក់អេក្រង់សម្រាប់ផ្តល់ព័ត៌មានកម្សាន្តប្រភេទប៉ះបញ្ជាទំហំ ៨ អីុញ ប្រព័ន្ធនាំផ្លូវ និងដៃចង្កូតអាចកាច់ចុះ/ឡើង ឬទាញចេញ/ចូលបានយ៉ាងងាយស្រួល ហើយចំណែកប្រព័ន្ធហ្វ្រាំងវិញ ក៏អាចកំណត់ឱ្យវាចាប់ដោយស្វ័យប្រវត្តិបានថែមទៀតផង។ បន្ថែមពីនេះ វាអាចបង្កើនល្បឿនពី ០ ទៅ ១០០ ដោយប្រើថេរវេលាត្រឹមតែ ៧ វីនាទីប៉ុណ្ណោះ។ Lexus GX 460 ស៊េរីឆ្នាំ ២០១៧ ត្រូវបានដាក់លក់ក្នុងតម្លៃ ៥១,១២៨ ដុល្លារ លើគេហទំព័រ lexus៕

2017-lexus-gx-460-interior

មតិយោបល់