(ភ្នំពេញ)៖ករណីធ្លាក់ពីលើទូកស្លាប់របស់តារាសម្ដែងថៃល្បីឈ្មោះ Tangmo Nida កំពុងក្លាយជាសោធ នាដកម្មក្នុងឧស្សាហកម្មកម្សន្ដថៃ មានការសោកស្ដាយខ្លាំងបំផុតចំពោះមរណភាពរបស់នាង។
ទន្ទឹមនឹងមរណភាពដ៏កំសត់របស់ MO ធ្វើឱ្យមហាជនកើតទុក្ខមិនសុខចិត្ត រឹតតែមិនពេញចិត្ត ចំពោះចម្លើយចេញពីមាត់របស់អ្នកគ្រប់គ្រង MO គឺនាង Kratik Itsarin ដែលត្រូវបានគេស្គាល់ ថាជាអ្នកគ្រង់គ្រង MO ផងនិងជាមិត្តស្និតស្នាលផងនោះ ហាក់បីដូចជាមិនមានការសោក ស្ដាយចំពោះមរណភាព MO នាងមានចិត្តធំបែរជាផ្ដល់ចម្លើយទៅកាត់សារព៏ត៌មាន ថាការ ស្លាប់ MO ជាផ្នែកមួយធ្វើឱ្យនាងមានការធ្លាក់ចុះចំណូលប្រចាំថ្ងៃ ពោលគឺការស្លាប់ MO ធ្វើឱ្យនាងបាត់លុយទៅតាមនោះដែរ។
ចម្លើយមួយឃ្លានេះហាក់មិនសមជាអ្នកគ្រប់គ្រង និងមិត្តសម្លាញ់គ្នានោះទេ ជាហេតុធ្វើឱ្យ អ្នកគាំទ្រ និងមិត្តរួមសិល្បបង្ហាញអាការហួសចិត្តខ្លាំងបំផុតសម្រាប់ចម្លើយដ៏អាត្មានិយមចេញ ពីមាត់នាង Kratik Itsarin៕
មតិយោបល់