ភ្នំពេញៈ ខណៈដែលកំពុងជាប់ដៃសម្តែងនៅលើទឹកដីអូស្ត្រាលីនោះ តារាចម្រៀងដ៏ស្រស់សោភា កញ្ញា រស់ ម៉ូនីកា ត្រូវបានគេទម្លាយឲ្យដឹងថា កំពុងមានទំនាក់ទំនងស្នេហាដ៏ស្អិតរមួត ជាមួយនឹងនារីដូចគ្នា ដែលជាកូនស្រីអ្នកមានទ្រព្យស្តុកស្តម្ភ។
ការធ្លាយព័ត៌មានចុងក្រោយនេះ វាកំពុងធ្វើឲ្យប្រុសៗជាច្រើន ដែលតាមស្រឡាញ់នាងកន្លងមក កំពុងអាក់អន់ស្រពន់ចិត្ត នឹកស្តាយ មិននឹកស្មានថា ស្រីស្រស់សោភាបែបនេះ ទៅស្រឡាញ់ភេទដូចគ្នា ដូចយករបស់ល្អទៅបោះចោលចឹង។
ថ្លែងប្រាប់ Post News តាមរយៈសារអឡិចត្រូនិកនៅរាត្រីថ្ងៃទី៨ ខែមិថុនា ពីអូស្ត្រាលីមក កញ្ញា រស់ ម៉ូនីកា បានឲ្យដឹងថា “សូមទោសបង រឿងនេះខ្ញុំសូមមិននិយាយ”។
បើតាមប្រភពព័ត៌មានច្បាស់ការខាងលើបានឲ្យដឹងថា រស់ ម៉ូនីកា មានចំណងស្នេហា ភេទដូចគ្នារាប់ឆ្នាំហើយ ដោយនៅក្នុងផ្ទះតែមួយ ជាមួយនឹងគ្នាផងដែរ ដែលជាស្នេហាស៊ីជម្រៅ ភេទដូចគ្នា ធ្វើឲ្យប្រុសៗទទួលបានព័ត៌មាននេះឆ្អែតចិត្ត ចង់ដកចិត្តថយ ព្រោះតែនាងមានម្ចាស់ចិត្ត ជាមនុស្សភេទដូចគ្នា។
បើទោះបីជាមិនព្រមឆ្លើយ នឹងសំនួរដែលជាមន្ទិលសង្ស័យ ចំណងស្នេហាភេទដូចគ្នា ប៉ុន្តែនាងក៏បានអះអាងថា “នាងពិតជាមានស្នេហា ឬអ្នកស្អំបេះដូងមែនតែរឿងភេទដូចគ្នា មិនដូចគ្នា នាងសូមមិនឆ្លើយ”។
បញ្ជាក់ផងដែរថា រស់ ម៉ូនីកា នឹងវិលមកកាន់កម្ពុជាវិញ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ៕
មតិយោបល់