ព័ត៌មានសិល្បៈ និងកម្សាន្ត

ណារ៉ា សង្ឈឹមលើកពានមួយ ក្នុងកម្មវិធី អប្សរា Award នៅល្ងាចនេះ​

ក្នុងព្រឹត្តិការណ៍ អប្សរា Award ដែលជា​កម្មវិធីស្វែងរក​ម្ចាស់ជ័យលាភីក្នុងវិញ្ញាសារចុងក្រោយ​ ដែលធ្វើឡើងនៅល្ងាចនេះ នាសាលសន្និសីទ​ចតុមុខ នោះ តារាសម្តែង ណារ៉ា សង្ឈឹមថា​អាចនឹ​ងទទួលបានពានរង្វាន់មួយ ក្នុងចំណោម ៣ពាន​នៃចំណាត់ថ្នាក់ក្នុងកម្មវិធីមួយនេះ​។​

ក្រោយពីចំរាញ់​រយៈពេល មួយឆ្នាំជាមួយនឹងសមត្ថភាព​របស់តារា កម្មវិធី​អប្សរា Award ឆ្នាំ​២០១៦នេះ ដល់វិនាទីចុងក្រោយ ត្រូវប្រកាស​ពាន ជូនតារា ដោយពានមាន៣ផ្នែកគឺ Super Star ពានប្រជាប្រិយភាព និងពានគ្រប់ទម្រង់ នៃវិញ្ញាសា​រចុងក្រោយ។​

តារាសម្តែង ណារ៉ា បានប្រាប់ឲ្យដឹងថា ក្នុងចំណោម​ពានទាំងបី ខាងលើនេះ លោកនឹងលើកពាន១ ក្នុងចំណោមពានទាំងបី ប៉ុន្តែមិនដឹងថា ពានមួយណាមួយ​ឲ្យប្រាកដ ប៉ុន្តែវា​អាស្រ័យទៅលើ ទស្សនិកជន​បោះឆ្នោតគាំទ្រ ដល់ខ្លួន ដែលមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ អប្សរាប៉ុស្តិ៍លេខ១១ ។​ សម្រាប់ទស្សនិកជន ដែលគាំទ្រដល់តារាសម្តែង ណារ៉ា អាច​ធ្វើការបោះឆ្នោត ដោយគ្រាន់តែវាយលេខ​សម្គាល់ តារាសម្តែងរូបនេះ M4 រួច​ផ្ញើទៅកាន់ ៦២៦ តាមរយៈប្រព័ន្ធ​មិត្តហ្វូន ។​

បញ្ជាក់ផងដែរថា សម្រាប់តារាប្រុសស្រី ដែលមានវត្តមាន ក្នុងព្រឹត្តិការណ៍នៅល្ងាចនេះ គឺ​ម្នាក់ៗ ទទួលបានពានរួចស្រេច ទៅហើយ ប៉ុន្តែមិនដឹងថា​តារាមួយណា​ទទួលបានពាន មួួយណា​ឲ្យប្រាកដ​នោះទេ ៕​

មតិយោបល់