ភ្នំពេញៈ ជនសង្ស័យ១០នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿង ៥ករណីផ្សេងគ្នា។ ការបញ្ជូនខ្លួននេះ ធ្វើឡើងកាលពីម៉ោង៨និង៣០ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលបញ្ជូនទៅព្រឹកនេះ មាន១០នាក់ ក្នុងសំណុំរឿង៥ករណីផ្សេងគ្នា រួមមាន ៖
-ទី១ ពាក់ព័ន្ធអំពើលួចទូរសព្ទម្នាក់
– ទី២ ពាក់ព័ន្ធហិង្សាម្នាក់
-ទី៣ ពាក់ព័ន្ធឆ្កឹះសោបន្ទប់លួចទូរសព្ទ និងលុយ ២នាក់ ស្ត្រីម្នាក់
-ទី៤ ពាក់ព័ន្ធរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន៥នាក់
-ទី០៥ ពាក់ព័ន្ធអំពើបៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រីជាអនិតិជនក្រោមអាយុ១៥ឆ្នាំ ម្នាក់
លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសន៍ថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យចុះបង្ក្រាបក្នុងមូលដ្ឋាន ទើបលោកដឹកនាំកម្លាំង សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ក្នុងមូលដ្ឋានចុះមកបង្ក្រាបដូចភ្លៀងរលឹម និងឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះតែម្តង។
គួររំលឹកថា ជនសង្ស័យទាំង១០នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសង្កាត់របស់ខណ្ឌសែនសុខ ក្រោយពីធ្វើការសាកសួរចប់ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង៕


មតិយោបល់