ព័ត៌មានសិល្បៈ និងកម្សាន្ត

អេមី បង្ហាញចំណុចពិសេស ដែលខ្លួនពេញចិត្ត សុគន្ធ និសា

តារាចម្រៀង​របស់ផលិតកម្ម M កញ្ញា អេមី បានបង្ហាញ​ពីចំណុចពិសេសៗ របស់ សុគន្ធ និសា ដែលធ្វើឲ្យខ្លួនពេញចិត្ត និង ចាត់ទុក​តារាចម្រៀង​ស្រគត់ស្រគំ ជា​ Idol របស់ខ្លួន ខណៈដែលមាន​ស្តាយ៍ខ្លះៗ ដូចទៅនឹង​តារាចម្រៀង​ហង្សមាស រូបនេះ។​

អេមី ដែលមានសាច់សខ្ចីដូច​បណ្តូលចេក និង ត្រកួនឈ្លក់ទឹកខែវស្សា បានថ្លែងប្រាប់ Post News កាលពីល្ងាចម្សិលមិញ ឲ្យដឹងថា តារាចម្រៀង សុគន្ធ និសា គឺជា Idol របស់ខ្លួនក៏ព្រោះតែ នាង​ស្រឡាញ់​ គាំទ្រគាត់ ហើយ​ស្រឡាញ់ការ​ធ្វើខ្លួនរបស់គាត់ ខ្ញុំចូលចិត្តគាត់ ។
អេមី បានបង្ហាញពីចំណុចពិសេសដែលខ្លួននាង​បានពេញចិត្តសុគន្ធ នីសា ដោយទី១ គឺ​តាំងពីគាត់(និសា)ចូលច្រៀងល្បីដំបូងម្លេះ ដោយមាន​ពេញចិត្តនឹងសំឡេងគាត់ ដោយស្តាប់ទៅពិរោះ និងកំសត់​​។​

នាង​ថា ទី​២ គឺ​ការធ្វើខ្លួនរបស់គាត់ មើលទៅស្រទន់គួរឲ្យស្រឡាញ់ មិនសិចស៊ី តែស្រគត់ស្រគំពេញ​លក្ខណៈ ជានារីខ្មែរ​ ដែលទាំងនេះហើយជាមូលហេតុដែលធ្វើឲ្យនាងពេញចិត្តេ បងស្រី សុគន្ធ និសា ។​ទី​៣ គឺ​សុគន្ធ និសា អត់ដែរមានរឿង​អាស្រូវ ដូច​តារាផ្សេងៗ បូកផ្សំនិងចំណុចខាងលើ ធ្វើឲ្យខ្លួនពេញចិត្ត​។​

តារាចម្រៀង​ផលិតកម្ម M ខាងលើ ត្រូវបាន​ ទស្សនិកជន​មើលឃើញថា​ ភាគច្រើននាងបានលួច​ស្តាយ៍របស់ សុគន្ធ និសា ទាំងការស្លៀកពាក់ និងច្រៀង​ជាដើម ដោយកាច់តង់ សំឡេង​ដោយស្តាប់ទៅធ្វើឲ្យច្រឡំតែម្តង​។​
អេមី ថា រាល់ពេលដែលនាង​ចេញទៅណា មកណា មានគេសរសេរថា ដូច​បងស្រី សុគន្ធ និសា គឺនាង​សប្បាយចិត្ត​យ៉ាងខ្លាំង ព្រោះអីថា បងស្រីគាត់ជា Idol របស់នាង​៕​

មតិយោបល់