ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្ទាំងគំនូរកាមគុណលើជញ្ជាំងនៅប្រទេស អ៊ីតាលី មានអាយុជិត ២០០ឆ្នាំ

រូបគំនូរនៅទីក្រុង ភុំភី ក្នុងប្រទេសអ៊ីតាលី មានអាយុជិត ២០០ ឆ្នាំ ដែលរូបផ្ទាំងគំនូរនេះត្រូវបានគេឃើញនៅឆ្នាំ ៧៩ នៃគ​.ស គឺវិចិត្រករ បានគូរគំនូរបង្ហាញពីក្បាច់ នៃចំណង់ផ្លូវភេទនៅលើផ្ទៃជញ្ជាំង ដែលស្ថិតនៅក្នុងផ្ទះបន ជាទីពេញនិយមរបស់ពួកវណ្ណៈអភិជន មន្ដ្រី និង នាយទាហ៊ាន រ៉ូមម៉ាំង ជាដើម ។

រូបគំនូរនីមួយៗលាតត្រដាងពីក្បាច់រួមភេទ សំខាន់ៗសម្រាប់បុរសៗ ដែលបានចូលទៅក្នុងផ្ទះបននោះ វាបង្ហាញពីភាពទាក់ទាញ នឹងភាពស្រើបស្រាល បើទោះបីជាបច្ចុប្បន្ន រូបគំនូរខ្លះមានសភាពខ្ទិចខ្ទី ដោយសារសង្រ្គាមក៏ដោយ​​ ក៏ទឹកថ្នាំដែលគូរដោយវិចិត្រករ នៅតែ រក្សាបាននូវគុណភាពនឹង មិនងាយរលុបឡើយ ។

សូមជម្រាបបន្ថែមថា រូបគំនូរខ្លះមានសកម្មភាពរួមភេទជាក្រុម នឹងខ្លះទៀតបង្ហាញពីសកម្មភាពស្រីពេស្យាចារផ្សេងៗ ហើយគំនូរលើជញ្ជាំងក្នុងផ្ទះបននេះ បានបើកបង្ហាញចូលទស្សនាជាសារធារណៈសម្រាប់ភ្ញៀវទេសចរណ៍ហើយ តាំងពីខែតុលា ឆ្នាំ ២០១៦ នេះ ៕


ប្រភព ៖ Dailly mail

មតិយោបល់