ព័ត៌មានសិល្បៈ និងកម្សាន្ត

អាថ៌កំបាំងដើមឈើផ្លែដូចខ្លួនប្រាណស្ត្រីវ័យក្មេងដុះនៅប្រទេសថៃ

ថៃៈដើមឈើចម្លែកមួយ បានដុះនៅក្នុងប្រទេសថៃ មានផ្លែដូចខ្លួនប្រាណ​ស្ត្រីវ័យក្មេង កំពុងតែមានការជជែកគ្នាយ៉ាងខ្លាំងនៅលើប្រព័ន្ធអ៊ីនធើណេត។

ប៉ុន្តែខណៈដែលមនុស្សជាច្រើន មានការភ្ញាក់ផ្អើលចំពោះរួបរាងពណ៌ខៀវរបស់វា អ្នកផ្សេងទៀតមិនជឿហើយថាវាជារូបភាបក្លែងបន្លំ។

នៅក្នុងទេវកថារបស់ព្រះពុទ្ធ ដើមឈើចម្លែកនេះ ត្រូវបានគេស្គាល់ថាឈ្មោះ “នារីពង្ស” ដែលផ្លែរបស់វាបង្កើតបានជាខ្លួនប្រាណស្ត្រីវ័យក្មេង ហើយត្រូវបានគេនិយាយតគ្នាថា ដុះនៅក្នុងព្រៃទេវកថាដែលគេហៅថា “ព្រៃហេមពាន្វ”។

សាច់រឿងនេះគឺជាប្រវត្តិរបស់ព្រះពុទ្ធសាសនា នៅពេលដែលព្រះឥន្ទ្រ ទ្រង់មានអាស្រមនៅក្នុងព្រៃ​ជាមួយនឹងមហេសីព្រះនាម វាសនា ណាត្រា និងបុត្រត្រាបុត្រី២អង្គ។ ប៉ុន្តែនៅពេលព្រះមហេសី ចេញទៅពាពាធព្រៃពពាធព្រៃ ដើម្បីបេះផល្លា ព្រះមហេសីស្ថិតបានជួបនឹងគ្រោះថ្នាក់​ដោយការវាយប្រហារពីបុរសម្នាក់។ពេលនោះព្រះឥន្ទ្របានជប់ដើមឈើនារីពង្សពិសេសនេះចំនួន ១២ដើមដែលមានផ្លែដូចជារូបរាងរបស់ព្រះមហេសីរបស់ព្រះអង្គ ដើម្បីបំភាន់ផ្នែកមនុស្សប្រុសម្នាក់នោះ។

បុរសៗនឹងបេះផ្លែឈើនេះត្រឡប់ទៅផ្ទះរបស់ពួកគេ ហើយក្រោយពេលលង់ស្នេហ៍នឹងផ្លែឈើទាំងនោះ ពួកគេនឹងដេកលក់រយៈពេល៤ខែ រហូតទាល់តែអស់កម្លាំង។

យ៉ាងណាក៏ដោយ បើយោងរឿងព្រេងនិទានរបស់ជនជាតិថៃ ព្រះឥន្ទ្រ និងមហេសីទ្រង់បានចូល​បរិនិពាន្វតែដើមឈើនោះនៅតែបន្តផ្លែ៕

មតិយោបល់