ព័ត៌មានសេដ្ឋកិច្ច

កូនខ្មែរ ២រូប ទទួលបានមេដាយសំរឹទ្ធអ្នកវិទ្យាសាស្រ្តវ័យក្មេង ក្នុងកម្មវិធីអូឡាំព្យាដអន្តរជាតិ

កូនខ្មែរ ២រូប មកពីរាជធានីភ្នំពេញ នឹងខេត្តព្រៃវែង បានទទួលជ័យលាភី មេដាយសំរឹទ្ធ ក្នុងកម្មវិធីអូឡាំព្យាដអន្តរជាតិសម្រាប់អ្នកវិទ្យាសាស្រ្តវ័យក្មេង ឆ្នាំ ២០១៦។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយកាលពីពេលថ្មីៗនេះ។

កម្មវិធីអូឡាំព្យាដអន្តរជាតិលើកទី ១៣នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ទី ១១ ខែធ្នូ ឆ្នាំ​ ២០១៦ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលយុវសិស្សទទួលបានមេដាយសំរឹទ្ធនោះគឺ៖

១. យុវសិស្ស លីម ធាំឡាយ មកវិទ្យាល័យ ញឹម វណ្ណដា ពារាំង ខេត្តព្រៃវែង

២. យុវសិស្ស ពៅ ខេមរក្សា អនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ។

សម្រាប់កម្មវិធីអូឡាំព្យាដអន្តរជាតិសម្រាប់អ្នកវិទ្យាសាស្រ្តវ័យក្មេងឆ្នាំ ២០១៦ គឺមានការចូលរួមពីបណ្តាប្រទេសចំនួន ៤៨ ដែលមានបេក្ខជនចូលរួមប្រកួតចំនួន ២៧៦ ហើយសិស្សានុសិស្សតំណាងព្រះរាជាណាចក្រកម្ពុជាមាន ៦រូប និងគ្រូដឹកនាំចំនួន ៣រូប។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៥កន្លងទៅ សិស្សកម្ពុជាចំនួន ១២រូប បានដណ្តើមមេដាយមាស ប្រាក់ សំរឹទ្ធ និងពានរង្វាន់កិត្តិយស ពីការប្រកួតប្រជែងសមត្ថភាពជាលក្ខណៈអន្តរជាតិផ្សេងៗគ្នា៕

មតិយោបល់