ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាប្រុសចិន ហុងកុង នៅក្នុងរឿង Turning Point បានក្លាយជាបុរសដែលនារីប្រាថ្នាចង់រួមភេទជាងគេ

តារាឯកប្រុស ចិន ហុងកុង លោក Michael Tse កំពុងមានឈ្មោះល្បីល្បាញពាសពេញពិភពលោក មិនថានៅក្នុងស្រុក ឬអន្ដរជាតិឡើយ តារាឯកប្រុសរូបនេះកំពុងមានភាពចាប់អារម្មណ៍យ៉ាងខ្លាំ ពីសំណាក់មិត្តនារីៗ សូម្បីតែតារាហូលីវូតខ្លះបានចែករំលែក រូបភាពរបស់លោកពេលឈុតសិចស៊ី រហូតដល់នារីខ្លះទៀតបង្ហោះសារថា​ ចង់រួមភេទជាមួយលោក ខ្លះទៀតថា​ ចង់បង្កាត់កូនជាមួយលោកថែមទៀត ។

លោក Michael Tse សព្វថ្ងៃមានអាយុ ៤៩ ឆ្នាំហើយ តែមើលរូបរាងខាងក្រៅរបស់លោក ហាក់បីដូចជាមិនស័ក្តសម និងវ័យរបស់លោកឡើយ ព្រោះថារាងកាយលោករឹងមាំ មិនចាញ់តារាវ័យ ២៥ ឆ្នាំនោះឡើយ លោកបានបង្ហើបប្រាប់សារព័ត៌មាន TvB ថា” លោកបច្ចុប្បន្ន មានភាពរវល់ក្នុងការងារ រូបភាពដែលគ្រប់គ្នាសែរ និង ពាក្យសម្ដី នោះគ្រាន់តែជាការបន្ថែមភាពចាប់អារម្មណ៍ នឹងភាពល្បីល្បាញតែប៉ុណ្ណោះ ” ។

គួរបញ្ជាក់ផងដែរថា តារាឯកចិន ហុងកុង លោក Michael Tse ទទួលបានភាពល្បីល្បាញខ្លាំងបំផុតនៅក្នុងរឿង Turning Point ៕

ប្រភព៖ lollipop

មតិយោបល់