ព្រះអង្គម្ចាស់ Prince William និងម្ចាស់ក្សត្រី Kate Middleton បានចាក់ចេញពីមន្ទីរពេទ្យ London ជាមួយនឹងកូនប្រុសរបស់ពួកគេ ដោយឆ្លងកាត់ច្រកដ៏ល្បីល្បាញ Lindo Wing ដែលជាកន្លែងព្រះអង្គម្ចាស់ Prince William បានថតរូបដំបូង ជាមួយនឹងព្រះបិតា មាតា កាលពី ៣១ ឆ្នាំមុន។គូស្នេហ៍ជាក្សត្រនេះ បានចេញពីច្រកដ៏ល្បីល្បាញ ដោយក្នុងដៃរបស់ម្ចាសក្សត្រី Kate Middleton កាន់ទារកដែលទើបនឹងកើត ដោយព័ត៌មាននេះបានបង្ហោះពាសពេញពិភពលោក។
ក្នុងសេចក្តីថ្លែងការណ៍ជាពិសេស បានឲ្យដឹងថា ម្ចាស់ក្សត្រីរូបនេះបានផ្តល់កំណើតឲ្យបុត្រ នៅមន្ទីរពេទ្យ កាលពីយប់មិញថ្ងៃទី ២២ និងត្រលប់ទៅកាន់ព្រះបរមរាជវាំង Kensington ជាមួយនឹងព្រះអង្គម្ចាស់ Prince William ។
ព្រះអង្គម្ចាស់ Prince William និង Kate Middleton បានក្លាយជាឪពុករបស់គេ កាលពីម៉ោង ៤ និង ២១ នាទី កាលពីថ្ងៃទី ២២ ខែ កក្កដា កន្លងទៅ ជាមួយនឹងបុត្រប្រុសខ្លួន ទម្ងន់ ៣ គីឡូ និង ៧៩ ក្រាម។
ឪពុកម្តាយរបស់គេ ថ្មីថ្មោងនេះ បានឆ្លើយនឹងសំនួរអ្នកសារព័ត៌មានថា ការផ្តល់កំណើតឲ្យកូនរបស់ពួកគេជាលើកដំបូងនេះ វាជាពេលវេលាមួយដ៏ចាប់អារម្មណ៍ និង ពេលវេលាពិសេសទៀត។
គួរបញ្ជាក់ផងដែរថា កូនប្រុសរបស់ព្រះអង្គម្ចាស់ Prince William នឹងត្រូវស្នងតំណែងឡើងគ្រងរាជ្យ ដោយជំនួសព្រះអង្គម្ចាស់ Prince Harry ដែលជាសែស្រឡាយទី ៣ នៃរាជបល្ល័ង្ក៕
https://i1272.photobucket.com/albums/y389/domneng/Decore/PrinceWilliam1_zps74730014.jpg
មតិយោបល់