ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាឯក Vin Diesel ប្រឈមមុខនឹងបែកបាក់ក្រុមគ្រួសារ

បន្ទាប់ពីក្រុមហ៊ុនកុន​ហូលីវូត Universal Pictures បានបង្ហោះ Trailer រឿង The Fate of the Furious 8 ជាផ្លូវការលើគណនីយបណ្ដាញសង្គម យូធូប របស់ខ្លួនរួចមក សង្កេតឃើញថា ចាប់ពីម៉ោងបង្ហោះរហូតរយ:ពេលនេះម៉ោងនេះ រឿងលំដាប់កំពូលមួយនេះមានអ្នកចូលទៅទស្សនាចំនួន ១៣៩ លានវីយូ ពិតកក្រើករន្ទឺមែន ។

ម៉្យាងវិញទៀត តារាឯកប្រុស Vin Diesel កំពុងមានការពិរោធចិត្តយ៉ាងខ្លាំង ចំពោះក្រុមគ្រួសារ នៅក្នុងរឿងនេះដែរ លោកបានសម្ដែងមតិរបស់ខ្លួន ជាវីដេអូឃ្លីប នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនចំពោះរឿងនេះថា ការខិតខំប្រឹងប្រែងរបស់លោកនៅក្នុងការថតរឿងនេះ វាជាការលះបង់ធំ រហូតមកដល់ជំពូកដែលគ្មានពេលវេលា សម្រាប់ក្រុមគ្រួសារទៅហើយ សូម្បីតែរូបថតជាមួយគ្រួសារមួយសន្លឹកក៏គ្មានដែរ តើគួរតែមាន​ឱកាសសម្រាប់គ្រួសារវិញដែរឬទេ ?

គួរបញ្ជាក់ផងដែរថា តារាឯកប្រុសរូបនេះ កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង បើទោះជាយ៉ាងនេះក្ដី តែពេលវេលាសម្រាប់ក្រុមគ្រួសារ របស់លោកក៏មានសារ:សំខាន់ សម្រាប់រូបលោកផងដែរ ៕

ប្រភព៖ polygon

មតិយោបល់