ព័ត៌មានសិល្បៈ និងកម្សាន្ត

បែកធ្លាយរូប ថៃ ប៊ុននាង ឱបរឹត ស៊ឹម ថៃណា នៅយប់រំលងអធ្រាត្រ

កាលពីយប់ថ្ងៃទី១៤ ធ្នូកន្លងទៅមានការបែកធ្លាយរូបថតជាច្រើនសន្លឹក បង្ហាញពីសកម្មភាពអោបរឹត រវាងតារាសម្ដែងលោកថៃ ប៊ុននាង ដែលកូនប្រុសម្ចាស់ផលិតកម្មចក្រវាឡ និងតារាចម្រៀងនាងស៊ឹម ថៃណា នៅក្នុងក្លិបមួយ។ អ្នកទាំងពីត្រូវគេឃើញផឹកស្រវឹងរៀងខ្លួន ហើយក៏អោបរឹតគ្នាខ្វិត ខណៈដែលរូបភាពនោះត្រូវគេអះអាងថា គេលួចថតបាននៅម៉ោង១រំលងអធ្រាត្រ និងជារូបស្ថិតនៅទីងងឹតប៉ុណ្ណោះ តែបានថែមពន្លឺធ្វើឲ្យមើលមុខច្បាស់។ ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីខាងស្រីមិនអាចសុំការបំភ្លឺបានទេ ប៉ុន្តែភាគីខាងប្រុសបានទទួលស្គាល់ខ្លួនពិតជាអោបរឹតគ្នាមែន។

លោកថៃ ប៊ុននាង បានអះអាងរវាងលោក និងស៊ឹម ថៃណា មិនមែនទើបតែបានរាប់អានស្គាល់គ្នា នៅក្នុងរយៈពេលចុងក្រោយនោះទេ ដោយគ្រាន់តែយូរៗម្ដង​ ទើបបានជួបគ្នាដោយផ្ទាល់។ លោកថារូបភាពអោបថើបដែលបានបែកធ្លាយ ពិតជារូបភាពរបស់ខ្លួន ដោយរូបភាពនេះគឺលោក និងស៊ឹម ថៃណា ទៅផឹកស៊ីនៅក្លិប Mango កាលពីយប់ថ្ងៃទី១៤ ធ្នូ ហើយដោយសារតែស្រវឹងក៏អោបគ្នាខ្វិត ដោយមិនមានអ្នកណាម្នាក់ តាំងចិត្តធ្វើឡើងនោះឡើយ។ លោកថាសារភាពថា នោះជារូបភាពពេលស្រវឹង ហើយលោកក៏មិនចាត់ទុកថា ជារូបស្រើបស្រាលដែលត្រូវភ័យបារម្ភនោះដែរ ដោយសារតែលោកខ្លួនឯង ក៏អត់ច្បាស់ថាក្រោយពីបានអោបរឹតគ្នា តើខ្លួនបានធ្វើអ្វីខ្លះ។ លោកនៅតែអះអាងថាវាមិនមែនជាចេតនា ហើយវាក៏គ្រាន់តែជាសម្មភាពរបស់ស្រវឹង ក្រោយពីបាត់បង់សា្មរតី។ លោកថាសម្មភាពនោះកើតឡើង នៅម៉ោងប្រមាណជាជាង១យប់ ហើយក្រោយពេលមិត្តភ័ក្ត្រចាកចេញគឺលោក និងស៊ឹម ថៃណា បានចែកផ្លូវគ្នាប៉ុណ្ណោះ ដោយមិនបានបង្ហួសលើសពីរូបអោបគ្នា ដែលបានបែកធ្លាយនោះឡើយ។ លោកថានិយាយថាក្នុងពេលស្រវឹង អោបរឹតគ្នា គឺមានមិត្តភ័ក្ត្រលួចថតរូបនោះ ហើយលោកក៏ភ្ញាក់ផ្អើលដែរ ដែលរូបរបស់ខ្លួន និងស៊ឹម ថៃណា ត្រូវបានបែកធ្លាយ ហើយមានមនុស្សមួយចំនួន ដែលបានប្រទះឃើញ យល់ថាលោក និងស៊ឹម ថៃណា បានប្រព្រឹត្តិលើសពីអ្វីដែលបានឃើញនៅក្នុងរូប។ លោកថាខ្លួនបានត្រឹមតែមានសំណាង អោបរឹតនាងស៊ឹម ថៃណា ដែលអ្នកណាក៏ដឹងថានាងបែកបាក់ម្ចាស់ស្នេហ៍ មុនត្រលប់មកកាន់វិថីសិល្បៈជាថ្មីប៉ុណ្ណោះ ប៉ុន្តែបើបានលើសនោះ គឺមិនមាននោះទេ ដោយសារតែលោក និងនាងសុទ្ធតែចែកជើងគ្នា នៅម៉ោងប្រមាណជាង១យប់ ពេលចេញពី Mango នោះ៕

មតិយោបល់