ព័ត៌មានសិល្បៈ និងកម្សាន្ត

ទេព បូព្រឹក្ស រៀបចំពិធីក្រុងពាលីធំដុំបែបខ្មែរ ខណៈមហាជនកំពុងរងចាំទស្សនា MV «វីរៈនារី»

(ភ្នំពេញ)៖ នៅប៉ុន្មានម៉ោងមុននេះ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះវីដេអូ ពិធីក្រុងពាលី និងសំពះគ្រូ ដែលមានលោកគ្រូអ្នកគ្រូជាសាស្ត្រាចារ្យ នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចួលរួម ដើម្បីទទួលពរជ័យ និងណែនាំក្បួនខ្នាតក៏ដូចជាដំបូន្មានផងដែរ ធ្វើឲ្យពិធីនេះកាន់តែមានអ្នកចាប់អារម្មណ៏យ៉ាងច្រើន រហូតចង់ឃើញវីដេអូបទចម្រៀងពេញយ៉ាងខ្លាំងទៀតផង។

តាមរយៈសារនៅលើបណ្តាញសង្គម ភ្ជាប់ជាមួយវីដេអូ ក្រុងពាលី កញ្ញា ទេព បូព្រឹក្ស បានសរសេរសារថា «ធីក្រុងពាលី នឹង សំពះគ្រូ។ ជាកិច្ចមួយដែលមានតាំងពីបុព្វបុរសមកពួកយើងខំប្រឹងញ៉ាំងបញ្ចូលដោយយកចិត្តទុកដាក់ក៏ដូចជាការផ្តល់នូវកិត្តយសចូលរួមពីលោកគ្រូអ្នកគ្រូជា សាស្រ្តាចារ្យ នៃ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាកេរមត៌កមនុស្សរស់ ដើម្បីទទួលពរជ័យ និង ណែនាំនូវក្បួនខ្នាតក៏ដូចជាដំបូន្មាន ។ យើងខ្ញុំពិតជាមានមោទនភាពណាស់ចំពោះបេសកកម្មមួយនេះហើយក៏កាន់តែមានមោទនភាពខ្លាំងថែមទៀតដែរបងប្អូនរួមគ្នាផ្តល់តម្លៃនៃកិច្ចការនេះ។ ដេអូចម្រៀង វីរនារី នឹងចេញជាផ្លូវការនៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២១ សូមអរគុណបងប្អូនទាំងអស់គ្នា »។

គួរជម្រាបថា កញ្ញា ទេព បូព្រឹក្ស បានបញ្ជាក់ថា វីដេអូនេះចម្រៀងនេះ នឹងចេញជាផ្លូវការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះហើយ។ វីដេអូចម្រៀងឈុតខ្លី ២០ វិនាទីអំពី MV បទ TOP OF THE LADY (វីរៈនារី) ទេព បូព្រឹក្ស ធ្វើឲ្យមហាជនសរសើរយ៉ាងខ្លាំងដោយនាងសុខចិត្តលក់ឡានតម្លៃ១៥ម៉ឺនដុល្លា ដើម្បីផលិតMV «វីរនារី» ដើម្បីលើកតម្កើននូវកេរ្តិ៍មរតកដ៏មហិមានៃវប្បធម៌ខ្មែរ ជាពិសេសគឺ បង្ហាញពីឥទ្ធិពល និងអំណាចដ៏អស្ចារ្យរបស់ស្ត្រី៕

មតិយោបល់