ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ ពិសី បង្អួតដើមទ្រូងស៊ិចស៊ី

កាលពីយប់ថ្ងៃ១៦ ធ្នូ តារាចម្រៀងសាន់ដេកញ្ញា សុខ ពិសី បានបង្អួតសម្រស់ដើមទ្រូងយ៉ាងស៊ិចស៊ី នៅក្នុងវេទិកាប្រគំតន្ត្រី«ខ្មែរញញឹម»របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥នៅស្ដាតអូឡាំពិក។ នេះជាការកត់សម្គាល់ថ្មីមួយ ខណៈរូបសម្រស់របស់នាងក៏មើលទៅស្រស់ស្អាតជាងមុន។

ការបង្ហាញខ្លួនរបស់សុខ ពិសី នាយប់នោះត្រូវគេកត់សម្គាល់ពីរូបសម្រស់ដើមទ្រូងរបស់នាងច្រើនជាង ហើយក៏ជារឿងកម្រផងដែរ ដែលនាងចិត្តល្អក្នុងការបញ្ចេញសាច់ដើមទ្រូងយ៉ាងទ្រលុកទ្រលន់មិនអន់ជាងតារាស៊ិចស៊ី។ រូបសម្រស់របស់នាងក៏មើលទៅស្រស់ថ្លាជាងមុនផងដែរ បើទោះជានាងត្រូវគេកត់សម្គាល់ថាបែកសាច់ជាងផ្ទុះព័ត៌មានថានាងសម្ងំពរពោះ និងបង្កើតកូនស្រីម្នាក់។ នៅក្នុងវេទិកាច្រៀងប៉ះគ្នាជាមួយតារាថៃ សុខ ពិសី បង្ហើសំនៀង៦បទដោយមានទាំងបទចម្លង បទនិពន្ធថ្មី និងបទញាក់។ សន្ទុះគាំទ្ររបស់នាងក៏កន្ទ្រាក់បានការចាប់អារម្មណ៍ខ្ពស់ជាងតារាចម្រៀង និងជាតារាម៉ូដែលថៃគឺនាង ផៈនំជីន ដែលជាតារាល្បីមកពីទីក្រុងបាងកកផងដែរ។

នេះជាជាលើកទី២ដែលនាងបានច្រៀងលើឆាកតន្ត្រី«ខ្មែរញញឹម» ដែលជាវេទិកាតន្ត្រីចម្រុះរវាងតារាល្បីរបស់ប្រទេសថៃ និងតារាខ្មែរ ដែលត្រូវបានប៉ុស្ដិ៍លេខ៥ធ្វើឡើងមួយរៀងរាល់មួយខែម្ដង។ ឆាកតន្ត្រីនាយប់នោះរួមមាន សុខ ពិសី លោកខេមរៈ សិរីមន្ត និងតារាថៃ២ដួង។ ដោយឡែកនាយចឺមក៏បានត្រូវគេឃើញបង្ហាញខ្លួនផងដែរ ប៉ុន្តែលោកច្រៀងកំដរភ្ញៀវកិត្តិយសមុនម៉ោងបន្តផ្ទាល់ប៉ុណ្ណោះ ដោយសារតែលោកនៅជាប់កុងត្រាជាមួយCTN និង My TV។
សុខ ពិសី បដិសេធនិយាយពីសម្រស់ដើមទ្រូងរបស់ខ្លួន តែនាងក៏បានផ្ដល់បទសម្ភាសន៍មួយចំនួនពាក់ព័ន្ធនឹងវត្តមាននាយប់នោះ។ ខាងក្រោមនេះជាការលើកឡើងដោយផ្ទាល់របស់នាង អមដោយសម្រស់ដើមទ្រូងដែលបុរសៗឃើញសុទ្ធតែលាន់មាត់គ្រឺតខ្នាញ់៖

https://www.youtube.com/watch?v=4c_EFYWRIk8

មតិយោបល់