ព័ត៌មានជាតិ

EDC ផ្ដាច់ភ្លើងទាំងយប់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១និង៣០នាទីយប់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅបន្ទប់ភ្លើង P711 ដែលមានទីតាំងស្ថិតនៅភូមិព្រៃពពិល ភូមិរែសរជ្ជៈ និងភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មូលហេតុ ត្រូវបានអគ្គិសនៅកម្ពុជា បញ្ជាក់ថា ដោយសារមានកំហូចត្រង់សំណុំបំពង់ហ្វុយស៊ីបទាំងមូល។ ដោយករណីនេះមានកំហូចធ្ងន់ធ្ងរពេក ក្រុមការងារបច្ចេកទេស នឹងធ្វើការជួសជុលជាបន្តទៀតនៅព្រឹកថ្ងៃនេះ៕

មតិយោបល់