បើទោះជាក្នុងការបង្ហោះសារនៅប៉ុន្មានម៉ោងមុននេះ អ្នកនាងឈួន សុវណ្ណ មិនបានបញ្ចេញឈ្មោះអ្នកនិយាយអាក្រក់ពីអ្នកនាង និងមិនបានបញ្ជាក់ថាប្រុស ឬ ស្រី អ្នកសិល្បៈ ឬ មិនមែន តែតាមការបង្ហើប គឺអ្នកដែលធ្វើអោយអ្នកនាងឆេះដុំដល់ម្លឹង គឺមនុស្សស្រីម្នាក់ដែលមានទំនងទំនងជិតស្និទ្ធជាមួយអ្នកនាង។ អ្នកនាងបានហៅនារីម្នាក់នោះថា ជាពពួកមាត់ឆ្កែ ក្រោយក៍ការបង្ហោះយ៉ាងញាក់សាច់ធ្វើអោយមានការភ្ញាក់ផ្អើលនោះផង។
អ្នកនាងបានបង្ហោះជាសាធារណៈថា” អរគុណណាស់ដែលនិយាយអាក្រក់ពីខ្ញុំណាអ្នកបងដោយមិនអៀនមាត់ខ្លួនឯងបន្តិចសោះ សុំសរសើទាំងដែលខ្ញុំតែងតែគោរពស្រលាញ់អ្នករហូតមក ទោះដឹងថាអ្នករលួយក្នុងក៏ដោយ ក៏មិនដែលខ្វល់ដែរព្រោះគិតថាមនុស្សម្នាក់ៗកើតមកវាតែងតែមានខុសខ្លះហើយអោយល្អគ្រប់ដប់នោះវាគ្មានទេ👏🏿👏🏿ធវើដូចខ្លួនឯងជាស្រីគ្រប់លក្ខ័ មេចដែរគិតថាមនុស្សនៅលើលោកនេះបាត់ការចងចាំអស់ហើយមែនទេ ទុកពេលវេលាយកខួរក្បាលគិតរឿងល្អៗខ្លះទៅក្រែងលវាបានល្អដូចគេ! កុំភ្លេចណាថាការច្រណែនឈ្នានីសអ្នកដទៃ ប្រៀបដូចបំផ្លាញអនាគតខ្លួនឯងចឹងចាំទុកក្នុងខួរផង ប្រយត្ន័ពៀរវាឆ្លងទៅដល់កូនរបស់អ្នក។ សួរថាអ្នកនឹងល្អជាងខ្ញុំប៉ុន្មានភាគរយដែរចាស😄😄 ករែងរលួយក្នុងអស់ហើយតើអី ទម្រាំបានប៉ុណ្ណឹង! ចាំទុកផងណាថាចរឹកខ្ញុំខឹងអ្នកប៉ុណ្ណាក៏ខ្ញុំនៅតែញញឹមជានិច្ចព្រោះទុកមុខអោយ តែកុំភ្លេចណាថាការទ្រាំវាមានដែនកំណត់របស់់វាដែរណាចាស អគុណបងៗ អរគុណប្អូន អគុណមហាមិត្តទាំងអស់គ្នាណាស់🙏🏻🙏🏻🙏🏻” ។ នេះជាការបង្ហោះដ៍កម្រ ដែលគេឃើញអ្នកនាង ឈួន សុវណ្ណឆៃ បានបញ្ចេញកំហឹងជាសាធារណៈ។ នៅក្នុង Comment អ្នកនាងក៍បានហៅនារីម្នាក់នោះ ថាជាក្រុមមាត់ឆ្កែ អមដោយការតិះដៀលដ៍ច្រើនពីអ្នកគាំទ្រនោះផង។ យ៉ាងណាមិញ អ្នកនាងនៅតែមិនបានបង្ហើបថា នារីម្នាក់នោះ ជាអ្នកណានោះទេ ក្នុងពេលដែលអ្នកនាងក៍មិនធ្លាប់បង្ហាញអោយឃើញពីសត្រូវកន្លងមកបែបនេះ៕
មតិយោបល់