ព័ត៌មានសិល្បៈ និងកម្សាន្ត

សាសា ធ្លាយរឿងគេចវេសមិនសងបំណុល រថយន្តបង់រំលោះ

មុននេះបន្តិចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភ្នំពេញថ្មី បានប្រកាសជាសាធារណៈឲ្យអតីតពិធីការិនីនាងសាសា ដែលមានឈ្មោះពិតថាឯក សុជាតា ចូលខ្លួនដោះស្រាយរឿងបំណុលពាក់ព័ន្ធនឹងរឿងនាងទិញរថយន្តបោះរំលោះ។ ប្រភពពីបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មីបានអះអាងថា បណ្ដាលមកពីសាសាគេចមិនដោះស្រាយលើបំណុលដែលត្រូវរ៉ាប់រងនោះ ហើយគ្មានដំណោះស្រាយទើបឈានដល់ការប្រកាសឲ្យចូលខ្លួន។ យ៉ាងណាមិញ សេចក្ដីប្រកាសនោះត្រូវគេឃើញមានការលុបចោលវិញ បន្ទាប់រឿងមួយនេះធ្វើឲ្យភ្ញាក់ផ្អើលមហាជន។

យោងតាមលិខិតនោះ គឺសាសាបានទិញរថយន្តម៉ាក Porsche ស៊េរី២០១២ ពណ៌សពាក់ស្លាកលេខភ្នំពេញ2AD -7888 ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មីក្នុងលក្ខណ្ឌបង់រំលោះ។ តែមិនបានបញ្ជាក់ថានាងទិញរថយន្តនេះជំពាក់ក្នុងតម្លៃណានោះទេ ដោយគ្រាន់តែមានការប្រកាសថាកំណត់ឲ្យនាងត្រឹមតែ៧ថ្ងៃគត់ក្នុងការដោះស្រាយចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃ២៦ធ្នូ ហើយបើនាងនៅតែគេចវេសបំណុល នោះនឹងឈានដល់ការអនុវត្តន៍ផ្លូវច្បាប់។ ពាក់ព័ន្ធនឹងករណីនេះ សាសាមិនធ្វើការបកស្រាយនោះទេ ដោយនាងលើកទូរស័ព្ទហើយ តែនាងនិយាយមិនមែនឈ្មោះសាសា ហើយក៏ចុចបិទដោយគ្រាន់តែឮថាខលពីស្ថាប័នសារព័ត៌មាន។ យ៉ាងណាមិញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី ទំនងជាខ្លាចប៉ះពាល់ចំពោះកិត្តិយសនាងខ្លាំងទើបសម្រេចលុបចោលការប្រកាសនោះវិញ បន្ទាប់ពីមានការភ្ញាក់ផ្អើល។

សាសា ធ្លាយរឿងគេចវេសមិនសងបំណុល រថយន្តបង់រំលោះមុននេះបន្តិចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភ្នំពេញថ្មី បានប្រកាសជាសាធារណៈឲ្យអតីតពិធីការិនីនាងសាសា ដែលមានឈ្មោះពិតថាឯក សុជាតា ចូលខ្លួនដោះស្រាយរឿងបំណុលពាក់ព័ន្ធនឹងរឿងនាងទិញរថយន្តបង់រំលោះ។ ប្រភពពីបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មីបានអះអាងថា បណ្ដាលមកពីសាសាគេចមិនដោះស្រាយលើបំណុលដែលត្រូវរ៉ាប់រងក្នុងដោយមិនទទួលខុសត្រូវ ទើបឈានដល់ការប្រកាសឲ្យចូលខ្លួនដោះស្រាយបំណុលជាសាធារណៈ។ យ៉ាងណាមិញ សេចក្ដីប្រកាសនោះត្រូវគេឃើញមានការលុបចោលវិញ បន្ទាប់រឿងមួយនេះធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងដល់មហាជន។

យោងតាមលិខិតនោះ គឺសាសាបានទិញរថយន្តម៉ាក Porsche ស៊េរី២០១២ ពណ៌សពាក់ស្លាកលេខភ្នំពេញ2AD -7888 ដែលនាងជិះយ៉ាងហ៊ឺហារាល់ថ្ងៃ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មីក្នុងលក្ខណ្ឌបង់រំលោះ។ តែមិនបានបញ្ជាក់ថានាងទិញរថយន្តនោះតម្លៃប៉ុន្មាន ហើយបង់មួយខែប៉ុន្មាននោះទេ ដោយគ្រាន់តែមានការប្រកាសថាកំណត់ឲ្យនាងត្រឹមតែ៧ថ្ងៃគត់ក្នុងការដោះស្រាយបំណុលដែលបានគេចវេស ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃ២៦ធ្នូ និងថា បើនាងនៅតែគេចវេសបំណុល នោះនឹងឈានដល់ការអនុវត្តន៍ផ្លូវច្បាប់។ ពាក់ព័ន្ធនឹងករណីនេះ សាសាមិនធ្វើការបកស្រាយនោះទេ ដោយនាងលើកទូរស័ព្ទហើយ តែនាងនិយាយមិនមែនឈ្មោះសាសាដោយសូម្បីតែជាសំឡេងនាង ហើយក៏ចុចបិទតែម្ដងនៅពេលឮថាខលពីស្ថាប័នសារព័ត៌មាន៕

មតិយោបល់