តារាកំប្លែង និង ដឹកនាំរឿងល្បី ក្នុងរង្វង់សិល្បៈថៃ លោក តាម៉ាំ បានធ្លាក់ខ្លួនឈឺជាទម្ងន់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ ក្នុងទីក្រុងបាងកក លោកកំពុងអំពាវសូមជំនួយខ្លះពីសប្បុរសជន និង បណ្ដាលមិត្តសិល្បករថៃ ក្នុងការសម្រួលថ្លៃព្យាបាល ។
លោក តាម៉ាំ ជាតារាកំប្លែងល្បីមួយរូប ដែលមហាជនថៃទទួលស្គាល់ និង ជាអ្នកដឹកនាំរឿងកុនជាច្រើនរឿង ហើយរឿងរបស់លោក ក៏ធ្លាប់បានចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដូចជារឿង ” ទាសករស្នេហ៍” និង រឿង ” អ្នកប្រដាល់មិនដែលឈ្នះ” ជាដើម រឿងទាំងអស់នេះគឺជាស្នាដៃដឹកនាំ សម្ដែងរបស់លោក តាម៉ាំ ។
សូមជម្រាបបន្ថែមថា លោក តាម៉ាំ បើទោះជាឈឺធ្ងន់ក៏ឆ្លៀតបានបង្ហោះជាឃ្លីបវិដេអូ អស់សំណើចនៅក្នុងមន្ទីរពេទ្យ ព្រោះមួយជីវិតលោកតា ខ្លាចជាងគេគឺ ម្ជុលចាក់ថ្នាំ ៕
https://www.youtube.com/watch?v=AE0RsAzAxiw


ប្រភព៖ .khaosod
មតិយោបល់