អស់រយៈពេលជាង ១០ ឆ្នាំមកនេះ តារាចម្រៀងថៃលោក Bird Thongchai ដែលជាតារាចម្រៀងប្រចាំផលិតកម្ម GMM Grammy ជាផលិតកម្មផលិតចម្រៀងថៃដ៏ធំជាងគេនៅក្នុងប្រទេស លោកធ្លាប់បានប្រជាជនកម្ពុជាទទួលស្គាល់ នឹងគាំទ្របទចម្រៀងរបស់លោក ហើយបទដែលមានសន្ទុះការគាំទ្រខ្លាំងជាងគេ ដូចជាបទ ម៉ាថាំម៉ៃ ( មកធ្វើអី ) , ណានថៅរ៉ៃក៏រ ( យូរប៉ុណ្ណាក៏ចាំ ) , អុមប្រាក់ម៉ាភូត ( បៀមព្រះមកស្បថ ) ជាដើម ។
លោក Bird Thongchai ធ្លាប់បានធ្វើដំណើរកំសាន្ដមកទស្សនាប្រទេស កម្ពុជា ចំនួនបីដងរួចមកហើយ មិនត្រឹមតែប៉ុណ្ណោះលោកបានពោលសរសើរប្រទេសកម្ពុជា ប្រាប់សំណាក់អ្នកគាំទ្រជនជាតិថៃផងដែរ ។
លោកបានពោលប្រាប់ភ្នាក់ងារសារព័ត៌មានថា ” នៅក្នុងចំណោមប្រទេសនៅក្នុង សមាគមន៍អាស៊ាន (AEC) គឺប្រទេសកម្ពុជា ដែលជាប្រទេសដំបូងដែលខ្ញុំ ប្រាថ្នាចង់មកកំសាន្ដ ហើយចង់រៀនភាសារខ្មែរ ព្រោះមានលក្ខណៈស្រដៀងថៃយើងដែរ នឹងអាចនិយាយរាក់ទាក់ជាមួយហ្វេនៗ កម្ពុជា បាន ” ។
គួរបញ្ជាក់ផងដែរថា ក្នុងឱកាសប្រគំតន្រ្ដីគំរប់ខួប៦០ ឆ្នាំ របស់លោក លោកមានបំណងប្រថ្នាមកធ្វើនៅប្រទេស កម្ពុជា ផងដែរ ៕
ប្រភព៖ Pantip
មតិយោបល់