ក្នុងព្រលានយន្ដហោះនៅអាហ្វ្រិក មានបុរសជាកីឡាករហែលទឹក គ្មានសំលៀកបំពាក់ មានត្រឹមតែខោក្នុង ដើរតម្រង់ចូលទៅកន្លែង ពិនិត្យជើងហោះហើរ ដើម្បីត្រឡប់ទៅកាន់ប្រទេសរបស់លោកវិញ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេញព្រលានយន្ដហោះ។
បុរសខាងលើមានឈ្មោះថា Greig Bannatyne ជាកីឡាករហែលទឹក ដែលលោកមកប្រទេស អាហ្វ្រិក ក្នុងគោលបំណងជួយដល់មិត្តភក្ដរបស់លោក ក៏ប៉ុន្ដែជាអកុសល លោកបានភ្លេចយកឈុតសម្លៀកបំពាក់ ដើម្បីផ្លាស់ត្រឡប់ទៅផ្ទះវិញ ក៏សម្រេចចិត្តស្លៀកខោក្នុង ដើរចូលព្រលានយន្ដហោះតែម្ដងទៅ ។
បើទោះជាយ៉ាងនេះក្ដី មន្រ្ដីនៅក្នុងព្រលានបានចោទសួរលោកថា ហេតុម្ដេចមិនយកសំលៀកបំពាក់មិត្តភក្ដរបស់លោក ? ក៏ប៉ុន្ដែ លោកមិនបានឆ្លើយអ្វីទាំងអស់ បន្ទាប់មកភ្នាក់ងារព្រលានយន្ដហោះរកអាវយឺត នឹង ខោជើងខ្លី ឲ្យលោកស្លៀកវិញ ៕
ប្រភព៖ mthai
មតិយោបល់