ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈឿន ឧត្តម ជួបទុក្ខ​ធំ ម្តាយស្លាប់

តារាចម្រៀង​ ឈឿន ឧត្តម បានប្រាប់ដល់​គេហទំព័រ Post News នៅរសៀលថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឲ្យដឹងថា ម្តាយខ្លួន បានចាកឋាន ហើយកាលពីព្រឹកមិញនេះ ។

លោក ឈឿន ឧត្តម បានបន្តថា ម្តាយរបស់លោក ឈ្មោះ ឡូ ថន អាយុ ៦៦ ឆ្នាំ បានស្លាប់កាលពីវេលាម៉ោង ១១ ព្រឹកមិញនេះ នៅមន្ទីរពេទ្យរុស្ស៊ី ដោយគាត់កើតជំងឺ ថ្លើម និងបញ្ហាក្រលេន ។

ដោយឡែកនៅរសៀលថ្ងៃទី​១ ខែវិច្ឆិកា នេះដែរ សពម្តាយលោក ឈឿន ឧត្តម បានបញ្ជូនទៅកាន់ឃុំ មេសរព្រះច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕​
maxresdefault

មតិយោបល់