ព័ត៌មានជាតិ

ឃាតខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចប្រេងម៉ាស៊ូត

រតនគិរី: ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចប្រេងម៉ាស៊ូត៣កាននៅស្រុកកូនមុំ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចការដ្ឋានវាយថ្មមួយកន្លែង ស្ថិតនៅក្នុងភូមិកាផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

នគរបាលប៉ុស្តិ៍តាអងបានបា្រប់ឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ ទី១. ឈ្មោះ ស៊ន សិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២. ឈ្មោះ ចាន់ គុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំង២មានទីលំនៅភូមិតាអងកាតេ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី និងទី៣. ឈ្មោះ ធុន វល័ក្ខ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកាផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

ប្រភពបន្តទៀតថា ម្ចាស់ការដ្ឋានវាយថ្មបានប្តឹងមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាអងឲ្យឃាត់ខ្លួនជនសង្ស័យខាងលើជាមុខសញ្ញាលួចប្រេងម៉ាស៊ូត។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាអងឃាត់ខ្លួន ដើម្បីសាកសួរបំភ្លឺ នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់